Top News

Breaking៖ ផ្ទុះប្រតិកម្មករណី"វិទ្យាល័យជ័យវរ្ម័នទី៧"នៅស្រុកកៀនស្វាយ គាបឱ្យសិស្សបង់លុយប្រចាំខែ ក្នុងម្នាក់ៗចំនួន១១.០០០រៀល រួមនិងការកំណត់យកលុយផ្សេងៗជាច្រើនទៀត!

(កណ្តាល)៖ លោកស្រីនាយិកា"វិទ្យាល័យជ័យវរ្ម័នទី៧"នៅស្រុកកៀនស្វាយ រួមនិងគណៈគ្រប់គ្រង កំពុងរងការរិៈគន់ជាខ្លាំង ពីសំណាក់លោកគ្រូអ្នកគ្រូ រួមនិងអាណាព្យាបាលសិស្ស.!។

ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ កិបកេងលុយចំណាយចំណូលក្នុងសាលា និងប្រជុំកំណត់ឱ្យសិស្សបង់លុយប្រចាំខែ ក្នុងម្នាក់ៗចំនួន១១.០០០រៀលជាកំហិត! ខណៈសិស្សដែលកំពុងសិស្សា ក្នុងសាលាមួយនេះមានជាង២.៦០០នាក់។

អញ្ចឹងក្នុង១ខែៗ គណៈគ្រប់គ្រងសាលា អាចប្រមូលលុយ ពីសិស្សបានជាង២០.០០០.០០០រៀលឯណោះ..!!!។

*ករណីនេះ នាយិកា"វិទ្យាល័យជ័យវរ្ម័នទី៧"បានថ្លែងទទួលស្គាល់ថា ខាងគណៈគ្រប់គ្រងសាលា ពិតជាបានយកលុយពីសិស្សប្រាកដមែន ប៉ុន្តែជាការស្ម័គ្រចិត្ត..!។

សូមជម្រាបថា"វិទ្យាល័យជ័យវរ្ម័នទី៧"ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល.មានគ្រូសរុបចំនួន១៣៤នាក់ និងមានសិស្សជាង ២.៦០០នាក់!។


*សេចក្តីរាយការណ៍បានប្រាប់"សារព័ត៌មាន"ថាអំពើពុករលួយរបស់នាយិកា"វិទ្យាល័យជ័យវរ្ម័នទី៧"និងបក្ខពួកមានដូចជា៖

ទី១៖ ប្រជុំដាក់ផែនការបង្ខំឱ្យសិស្សនិងអាណាព្យាបាល យល់ព្រមបង់លុយប្រចាំខែ សម្រាប់សិស្សម្នាក់ចំនួន១១.០០០រៀលជាកំហិត!លើកលែងតែសិស្សមានប័ណ្ណក្រីក្រ..!!។

ដោយផ្អែកថា លុយទាំងនេះ១ផ្នែកធំស្មើហ្នឹង៩.០០០រៀល យកមកចំណាយថ្លៃ ប្រឡងតេស្តស្តង់ដាប្រចាំខែ ហើយ១.០០០រៀលថ្លៃទឹកនិងភ្លើង!។

ខណៈ១.០០០រៀលទៀត សាលាប្រើលេសថា ជាប្រាក់សន្សំសម្រាប់សិស្ស នៅពេលប្រឡងចប់ថ្នាក់ទី១២ គឺសិស្សអាចដកប្រាក់សន្សំនេះយកទៅវិញបាន.!។

២៖ នៅពេលចុះឈ្មោះចូលរៀន ខាងសាលា.តម្រូវឱ្យអាណាព្យាបាលសិស្ស មកស្តាប់ការណែនាំទើបទទួលពាក្យចុះឈ្មោះឱ្យចូលរៀន។

ក្នុងនោះ ការដាក់ពាក្យចូលរៀនមិនតម្រូវអោយបង់លុយក៏ពិតមែន។

ប៉ុន្តែខាងសាលា មានយុទ្ធសាស្ត្រតម្រូវឱ្យសិស្សទិញសឺមី ពីសាលាក្នុងម្នាក់ៗ ចំនួន២.០០០រៀល។

៣៖ ខាងសាលា តម្រូវឱ្យសិស្សប៉ាក់ឈ្មោះលើអាវ ក្នុងអាវ១តម្លៃ៤.០០០រៀល ដោយសិស្សម្នាក់ៗ ត្រូវប៉ាក់ឈ្មោះខ្ទង់២ឬ៣អាវ ដើម្បីពាក់ផ្លាស់ប្ដូរ សម្រាប់សិក្សាប្រចាំថ្ងៃ!។

៤៖ ខាងសាលា បានកំណត់យកលុយពីសិស្ស ថ្លៃខ្ចីសៀវភៅគោលរបស់ក្រសួង.គឺ(សៀវភៅពុម្ភ)ប្រចាំឆ្នាំ ក្នុង១ក្បាលតម្លៃ.៥០០រៀលជាកំហិត។

ពោលគឺ សិស្សម្នាក់ៗត្រូវខ្ចីចាប់ពី៥ទៅ១០ក្បាល តាមមុខវិទ្យាដែលត្រូវសិក្សា..!។

៥៖ ក្នុង១ឆ្នាំៗសាលា លក់ភាស៊ីម៉ូតូបានជាង៥០.០០០.០០០រៀល ដោយឆ្នាំមុនៗ គណៈគ្រប់គ្រងសាលា.បានយកប្រាក់ភាស៊ី មួយផ្នែកតូច មកបែងចែកឱ្យគ្រូ ក្នុងម្នាក់ៗចំនួន៨០.០០០រៀលប៉ុណ្ណោះ!។

ជាមួយគ្នានេះ នាយិកាសាលា ក៏បានដកលុយចំនួន៥.០០០.០០០រៀល យកទិញកុំព្យូទ័រ ផ្ទាល់ខ្លួនទៀតផង.!!។

ក្រៅពីហ្នឹងនាយិកានិងបក្ខពួក មិនដឹងយកលុយ ទៅណាប្រើការលើអ្វីខ្លះឱ្យប្រាកដនោះទេ!។ 

ជាក់ស្តែង ការអភិវឌ្ឍន៍ក្នុងសាលា រួមនិងការចំណាយផ្សេងៗ ជាលុយរបស់ក្រសួង និងសប្បុរសជនអាណាព្យាបាលសិស្ស..!!។

និងទី៦៖ បង្ខំឱ្យសិស្សរៀនបំប៉ន ក្រៅម៉ោងសិក្សា នៅក្នុងសាលារៀន គឺម្នាក់ៗបង់១៥.០០០រៀលសម្រាប់១ខែម្ដង.!ទន្ទឹមនិងនោះ ខាងសាលា ក៏បានតម្រូវឱ្យអាណាព្យាបាលសិស្ស បង់លុយចំនួន១០.០០០រៀលក្នុងម្នាក់ សម្រាប់ដាក់កាមេរ៉ាសុវត្ថិភាពថែមទៀត..!។

មិនតែប៉ុណ្ណោះ សាលា.ថែមទាំងបានដាក់វិន័យខ្លាំងហួសកម្រិតដោយយកកាបូប និងស្បែកជើងសិស្ស ដុតចោលពេលសិស្ស មិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។

*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី១១. ០១.២០២៦"ដើមរាំង"បានសុំការបំភ្លឺពីលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ដោយលោកថ្លែងថា ករណីខាងលើបើចង់ច្បាស់ សូមសួរទៅខាងការិយាល័យអប់រំស្រុក..!។

*រីឯលោក ប៉ិច អាយ ប្រធានការិល័យ អប់រំ យុវជននិងកីឡា ស្រុកកៀនស្វាយ បានថ្លែងប្រាប់"សារព័ត៌មាន"ថា ការយកលុយពីសិស្សទាំងនោះ គឺខាងសាលាបានប្រជុំកៀងគរជាមួយអាណាព្យាបាលសិស្សរួចហើយ.!។ 

-ចំពោះសំណួរថា តើការយកលុយបែបនេះ មានគោលការពីក្រសួងដែរឬទេ..?។

>ត្រង់ចំណុចនេះលោក ប៉ិច អាយ បានឆ្លើយថា ក្រសួង.សហគមនិងសាលារៀន គឺផ្សារភ្ជាប់គ្នាតែមួយ.!។

*ចំណែកលោកស្រី ក្រុះ ចាន់លន់ នាយិកា"វិទ្យាល័យជ័យវរ្ម័នទី៧"បានថ្លែងថា ខាងសាលា.ពិតជាបានយកលុយពីសិស្សដូចចំនួនខាងលើប្រាកដមែន!។

លោកស្រីបន្តថា ការបង់លុយទាំងនេះ គឺបានប្រជុំប្រាប់អាណាព្យាបាលសិស្ស ឱ្យបង់ដោយស្ម័គ្រចិត្ត ពុំមែនជាការបង្ខិតបង្ខំ!។

-ចំពោះសំណួរថា តើលុយ១ខែចំនួន១០.០០០រៀល ថ្លៃបង្រៀនបំប៉ននោះ យ៉ាងម៉េចវិញ.?។

>ត្រង់ចំណុចនេះ លោកស្រីនាយិកា បានឆ្លើយថា គឺយកតែសិស្សថ្នាក់ទី១២ប៉ុណ្ណោះ!។

-សួរ.តើការយកលុយពីសិស្ស ក្នុងម្នាក់១០.០០០រៀល ថ្លៃដាក់កាមេរ៉ាសុវត្ថិភាពពិតទេ.?។

>លោកស្រី ទទួលស្គាល់ថា យកមែន!។

-សួរ.តើលុយភាស៊ីម៉ូតូក្នុង១ឆ្នាំជាង៥០លានរៀល យកទៅណា..?។

>លោកស្រី ក្រុះ ចាន់លន់ អះអាងថា គឺយកមកប្រើប្រាស់ ក្នុងការអភិវឌ្ឍន៍ផ្សេងៗ។

-សួរ.តើការទិញសឺមី ក្នុងម្នាក់ៗ ២.០០០រៀលនោះម៉េចវិញ..?។

>លោកស្រី នាយិកា បញ្ជាក់ថា ខាងគណៈគ្រប់គ្រងសាលា តម្រូវឱ្យមានសឺមី សម្រាប់ដាក់ឯកសារ ដូច្នេះហើយសិស្សត្រូវចំណាយលុយទិញ.!។

*ជុំវិញរឿងនេះ លោកគ្រូ.អ្នកគ្រូ រួមនិងអាណាព្យាបាលសិស្ស សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់មន្ត្រីអព្យាក្រឹត ចុះមកស៊ើបអង្កេតនឹងចាត់វិធានការលើលោកស្រី ក្រុះ ចាន់លន់ និងបក្ខពួក ដើម្បីលុបបំបាត់អំពើពុករលួយក្នុងសាលា នឹងកុំឱ្យមានការគាបសង្កត់កំណត់យកលុយពីសិស្ស តទៅទៀត៕















Post a Comment

Previous Post Next Post

Kdaily-news ads