Top News

មេឆ្នោតបិទមាត់សារព័ត៌មានបាន ប៉ុន្តែមិនអាចបិទសេចក្តីពិត.ល្បែងឆ្នោតកន្ទុយលេខវៀតណាម “រស់ឡើងវិញ” បន្ទាប់ពីការចរចាដើមរាំងត្រូវ?


(កណ្តាល)៖ បន្ទាប់ពីរងបរាជ័យក្រោមបទបញ្ជាបង្ក្រាបយ៉ាងតឹងរ៉ឹង របស់លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម ដែលបង្ខំឲ្យមេឆ្នោតកន្ទុយលេខវៀតណាម បិទស្នាក់ការនៅភូមិកោះរះលើ ឃុំកោះរះ និងរត់ចោលទីតាំង ករណីនេះ មិនបានបញ្ចប់ត្រឹមតែជ័យជម្នះរបស់ច្បាប់នោះទេ។ សហការីសារព័ត៌មានដើមរាំង បន្តការតាមដានសកម្មភាពល្បែងឆ្នោតខុសច្បាប់ រហូតដល់ស្រុកខ្សាច់កណ្តាល ខណៈដែលបានជួបប្រទះការគំរាមកំហែង និងបំភ័យជាបន្តបន្ទាប់ ពីក្រុមកូនចៅឧកញ៉ាមេឆ្នោតវៀតណាម។ ដើម្បីការពារសុវត្ថិភាព សហការីដើមរាំង បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្លុង ប៉ុន្តែការគំរាមមិនអាចបញ្ឈប់ការស៊ើបអង្កេតបានឡើយ។ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ វេលាម៉ោងប្រហែល ៣ និង ៣០ នាទី សហការីដើមរាំង បានចាប់បានសកម្មភាពជាក់ស្តែង ក្រុមកូនចៅឧកញ៉ាមេឆ្នោត កំពុងដើរប្រមូលលុយឆ្នោត តាម “កូនកញ្ច្រែង” ដូចសព្វដង។ ការហៅរាយការណ៍ភ្លាមៗ ទៅកាន់គណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាល បាននាំឲ្យមានការអនុវត្តវិធានការភ្លាមៗ ក្រោមបទបញ្ជារបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដោយឃាត់ខ្លួនមនុស្ស ៣នាក់ រួមទាំងម៉ូតូ និងសម្ភារៈកត់ឆ្នោត។

គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាពសារព័ត៌មានរាល់ថ្ងៃ ទទួលបានព័ត៌មានថា កូនចៅឧកញ៉ាទាំង ៣នាក់នោះ ត្រូវបានឃុំខ្លួនរួចហើយ។ តែអ្វីដែលគួរឲ្យសង្គមភ្ញាក់ផ្អើល

 មេឆ្នោតកន្ទុយលេខវៀតណាម បានបញ្ជូនអ្នកធំម្នាក់ឋានៈផ្កាយ មកចរចរាជាមួយចាងហ្វាងដើមរាំង ការចរចានោះបានត្រូវរ៉ូវគ្នា គ្រានោះក៏សុំឲ្យ ចាងហ្វាងដើមរាំងដកពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាភិបាលសន្លុងវិញផងដែរ 

ការទាំងអស់នេះ គឺឧកញ៉ាមេឆ្នោតនៅក្រោយខ្នង ទាំងអស់កំពុង “គិតគូដោយឡែក” ខណៈដែលព័ត៌មានបង្ហាញថា សកម្មភាពប្រមូលលុយឆ្នោតកន្ទុយលេខ វៀតណាម កំពុងចាប់ផ្តើមដំណើរការឡើងវិញ។

សំណួរ. ដែលមិនអាចគេចផុតពីមហាជនសង្គម

- តើការរស់ឡើងវិញនៃល្បែងឆ្នោតខុសច្បាប់នេះ ជាលទ្ធផលនៃការអនុវត្តច្បាប់ ឬជាលទ្ធផលនៃ “ការចរចា” ដើម្បីបិទមាត់សារព័ត៌មាន?

ប្រភពជាច្រើន បង្ហើបថា ការសុំចរចាជាមួយចាងហ្វាងសារព័ត៌មានដើមរាំង មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាយុទ្ធសាស្ត្រ “រកផ្លូវរស់” របស់មេឆ្នោត បន្ទាប់ពីអំណាចងងឹតរបស់ខ្លួន ត្រូវបុកបាក់ដោយការផ្សាយ និងការអនុវត្តច្បាប់ជាក់ស្តែងរបស់អភិបាកស្រុកល្វាឯម។ បើការចរចា អាចធ្វើឲ្យល្បែងឆ្នោត ដែលធ្លាប់ត្រូវបង្ក្រាប ត្រឡប់មកដំណើរការវិញបាន នោះវាមិនមែនជាការឈ្នះរបស់ច្បាប់ឡើយ។

ករណីនេះ មិនមែនជាបញ្ហារវាងសារព័ត៌មាន និងមេឆ្នោតបុគ្គលម្នាក់ទេ ប៉ុន្តែជាការសាកល្បងធំ លើឆន្ទៈអាជ្ញាធរ និងលើតម្លៃសេរីភាពសារព័ត៌មាន។អង្គភាពសារព័ត៌មានរាល់ថ្ងៃជាអ្នកនាំសម្លេង សង្គមមានសិទ្ធិសួរថា"

បើលុយអាចធ្វើឲ្យល្បែងឆ្នោតខុសច្បាប់ រស់ឡើងវិញបាន តើច្បាប់នៅឈរទីណា?

សារព័ត៌មានរាល់ថ្ងៃ បញ្ជាក់ជំហរយ៉ាងច្បាស់ថា សេចក្តីពិត មិនអាចគួត្រូវដោយចរចា ហើយចំណែកច្បាប់ ក៏មិនគួរត្រូវចាញ់លុយ។មហាជនក្នុងសង្គមកំពុងចាំមើលថា ជ័យជម្នះចុងក្រោយ នឹងជារបស់ច្បាប់ ឬជារបស់អំណាចលុយងងឹតក្រៅប្រព័ន្ធរបស់ឧកញ៉ាមេឆ្នោតកន្ទុយលេខ។ 

ជាមួយគ្នានេះ សារព័ត៌មានរាល់ថ្ងៃ សូមគោរពសំណូមពរយ៉ាងទទូច ទៅដល់

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល

ឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សូមមានវិធានការត្រួតពិនិត្យ និងបង្ក្រាបឲ្យបានដាច់ខាត ចំពោះល្បែងឆ្នោតកន្ទុយលេខវៀតណាម ដែលកំពុងមានសញ្ញា “រស់ឡើងវិញ” ក្រោយការបង្ក្រាប និងក្រោយការចរចាដែលសង្គមកំពុងសង្ស័យថា អាចពាក់ព័ន្ធនឹងអំណាចលុយក្រៅប្រព័ន្ធ។

ជាពិសេស សូមពិនិត្យឲ្យបានច្បាស់ថា:-

- តើមានការជ្រៀតជ្រែកពីមនុស្សមានអំណាច ឬមន្ត្រីខ្លះៗ នៅពីក្រោយការបើកដំណើរការឡើងវិញនៃល្បែងឆ្នោតខុសច្បាប់នេះដែរ ឬទេ?

- ហើយតើមានអ្នកណាកំពុងប្រើ “ការចរចា” ដើម្បីឈ្នះច្បាប់ និងបំបិទសារព័ត៌មានដែរ ដើមរាំង?

អង្គភាពសារព័ត៌មានរាល់ថ្ងៃសូមបញ្ជាក់ថា ការផ្សាយនេះ មិនមានចេតនាបង្កភាពវឹកវរ ឬបំភ្លៃការពិតឡើយ ប៉ុន្តែជាការចូលរួមថែរក្សាច្បាប់ សណ្តាប់ធ្នាប់សង្គម និងសេរីភាពសារព័ត៌មាន។ ប្រសិនបើល្បែងឆ្នោតខុសច្បាប់ ដែលហូរលុយរាប់សែនដុល្លារក្នុងមួយខែ អាចរស់ឡើងវិញបាន ដោយគ្មានវិធានការដាច់ខាត នោះវានឹងបំផ្លាញទំនុកចិត្តសង្គម លើការអនុវត្តច្បាប់យ៉ាងធ្ងន់ធ្ងរ។

សង្គមកម្ពុជា កំពុងចាំមើលយ៉ាងយកចិត្តទុកដាក់ថា ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្ត នឹងឈរនៅខាងច្បាប់ ឬឈរនៅខាងលុយ។ ព្រោះជ័យជម្នះពិតប្រាកដ មិនមែនជាជ័យជម្នះរបស់មេឆ្នោតនោះទេ ប៉ុន្តែជាជ័យជម្នះរបស់ច្បាប់ និងប្រជាពលរដ្ឋទូទាំងប្រទេស៕ ដោយ ឃិន សុខន













Post a Comment

Previous Post Next Post

Kdaily-news ads