ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយ Romeo S. Brawner Jr. អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ការចុះបេសកកម្មនេះ មានគោលបំណងប្រមូលព័ត៌មានផ្ទាល់ទីតាំង ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន។
ក្នុងឱកាសនោះ អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមទទួល និងសម្របសម្រួលជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យដំណើរការសង្កេតការណ៍ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព៕









Post a Comment