Top News

បង្ក្រាបការឆបោកតាមអនឡាញ៖ សមត្ថកិច្ច ឃាត់ជនសង្ស័យជាង៨រយនាក់ នៅកាសុីណូ ស៊ិនលិ ក្នុងខេត្តព្រះសីហនុ!


ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យចំនួន ៨០៥នាក់ ក្នុងចំណោម៧សញ្ជាតិ ដូចជាចិន កូរ៉េ ជប៉ុន អាមេរិក ហ្វីលីពីនលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារាត្រីថ្ងៃទី១០ ខែកុម្ភៈ និងបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺក្នុងពេលសមត្ថកិច្ច ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពដដែល សមត្ថកិច្ច បានដកហូតបានវត្ថុតាងដូចជា កុំព្យូរទ័រប្រហែល ៦៥០គ្រឿង និងទូរស័ព្ទប្រហែលចំនួន ១០០០គ្រឿង ។ 

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕










Post a Comment

Previous Post Next Post

Kdaily-news ads