Top News

គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមអបអរសាទរ និងជូនពរថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនខេត្តឡឹមដុង ប្រទេសវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាមនៅថ្ងៃខាងមុខនេះ...


(មណ្ឌលគិរី)៖ នៅថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ហេង លីដែន ព្រមទាំងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមអបអរសាទរ និងជូនពរដ៏ស្មោះអស់ពីចិត្ត ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនខេត្តឡឹមដុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសដ៏វិសេសវិសាលនេះ គណៈប្រតិភូខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ជូនដល់ ឯកឧត្តម អ៉ីថាញ់ហា នាកាដាម សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រតិភូរដ្ឋសភា ខេត្តឡឹមដុង និងឯកឧត្តម ហោ វ៉ាន់ម៉ើយ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំបក្ស រដ្ឋ មន្រ្តីរាជការ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តឡឹមដុងទាំងមូល។

ឯកឧត្តម ថង សាវុន បានសម្តែងនូវការអបអរសាទរ និងជូនពរឆ្នាំថ្មី ដោយសូមឲ្យថ្នាក់ដឹកនាំ និងប្រជាជនខេត្តឡឹមដុង ទទួលបានសុខភាពល្អ សេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបន្តអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនថែមទៀត។

ជាមួយគ្នានេះដែរ ការអញ្ជើញចូលរួមអបអរសាទរនេះ បានបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងខេត្តមណ្ឌលគិរី និងខេត្តឡឹមដុង ដែលជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឲ្យកាន់តែរឹងមាំ និងមាននិរន្តរភាព៕ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads