Top News

ផ្លូវទៅស្រែ ក្លាយជាស្នាក់ការអនុវត្តអំណាច ក្រសួងមហាផ្ទៃគួរត្រួតពិនិត្យការចុះបង្ក្រាបបែបនេះ ពលរដ្ឋចោទថាគឺជាឱកាសរកលុយ!


(ខេត្តកំពង់ធំ)៖ ពលរដ្ឋថ្ងូរថា ផ្លូវលំទៅស្រែ ក៏ក្លាយជាកន្លែងផាកពិន័យ។  ការអនុវត្តច្បាប់ចរាចរណ៍ គឺជាកាតព្វកិច្ចសំខាន់ ដើម្បីការពារសុវត្ថិភាពសង្គម។ ប៉ុន្តែពេលណាដែលការអនុវត្តនោះ ធ្វើឡើងនៅកន្លែងមិនសមស្រប មិនមានភាពច្បាស់លាស់ និងបង្កឲ្យពលរដ្ឋមានអារម្មណ៍ថា ((ត្រូវគេដាក់អន្ទាក់)) នោះ វាមិនមែនជាការអនុវត្តច្បាប់ទៀតទេ ប៉ុន្តែជាការបង្កការថ្ងូរ និងបាត់បង់ទំនុកចិត្ត។ ជាក់ស្តែង នៅផ្លូវលំដីហុយទ្រលោម ក្នុងភូមិពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាផ្លូវដីហុយប្រជាពលរដ្ឋធ្វើដំណើរទៅស្រែចំការ ប៉ូលិសចរាចរបានចុះអនុវត្តច្បាប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋមូលដ្ឋាន។ ពលរដ្ឋម្នាក់បានថ្ងូរថា"«គ្រាន់តែចេញពីផ្ទះទៅផ្សារ ប្រមាណ៥គីឡូម៉ែត្រ លុយអស់ដល់៦ម៉ឺនរៀល» សំណួរដែលសង្គមសួរ

- តើផ្លូវលំដីហុយទ្រលោម ដែលគ្មានសញ្ញាចរាចរណ៍ច្បាស់លាស់ គួរតែជាទីតាំងផាកពិន័យដែរឬទេ?

- ឬក៏ជាកន្លែង -ងាយរក- សម្រាប់ការកើបលុយពីពលរដ្ឋក្រីក្រ?

ការមិនពេញចិត្តនៅទង្វើនេះ ត្រូវបានពលរដ្ឋបង្ហោះ បញ្ចេញយ៉ាងចំហរ ដោយគណនីហ្វេសប៊ុកមួយឈ្មោះ ហ៊ា ចិត្រ ទិញលក់ឡានគ្រប់ប្រភេទ ដែលបានបង្ហោះឌឺថា"

«មេៗចេះរកកន្លែងកើបលុយឃើញណាស់ ផ្លូវលំក្នុងភូមិហុយទ្រលោម»

អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែម គឺតាមការបញ្ជាក់ពីពលរដ្ឋជាច្រើន ដែលសារព័ត៌មានធ្លាប់ទទួលបានថា

. ក្នុងរយៈពេលមួយកន្លងមក ការផ្អាកផាកពិន័យ និងការមិនឃើញប៉ូលិសចរាចរណ៍តាមដងផ្លូវ បានធ្វើឲ្យពលរដ្ឋធ្វើដំណើរដោយស្ងប់អារម្មណ៍ មិនមានភាពភ័យខ្លាច និងមិនមានការថ្ងូរ។ ដូច្នេះ ការត្រឡប់មកអនុវត្តច្បាប់ភ្លាមៗ នៅតាមផ្លូវលំដី ក្នុងតំបន់ជនបទ ធ្វើឲ្យពលរដ្ឋសង្ស័យថា !.តើមានការណែនាំណាមួយពី ក្រសួងមហាផ្ទៃ ឬ? ! ឬក៏ជាការអនុវត្តដោយខ្វះការត្រួតពិនិត្យ និងគ្មានការយកចិត្តទុកដាក់ដល់ស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋ?

ពលរដ្ឋនៅ ស្រុកសន្ទុក មិនបានប្រឆាំងច្បាប់ទេ ប៉ុន្តែពួកគេចង់ឃើញ

- ការអនុវត្តដោយយុត្តិធម៌

- ការជ្រើសរើសទីតាំងសមស្រប

- និងការយកចិត្តទុកដាក់ចំពោះជីវភាពពលរដ្ឋជនបទ បើមិនដូច្នេះទេ ការអនុវត្តច្បាប់ចរាចរណ៍ នឹងមិនត្រូវបានមើលឃើញថាជា «ការពារសង្គម» ប៉ុន្តែអាចត្រូវបានមើលថា ជា «ការបង្កបញ្ហាសង្គម» ៕ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads