Top News

រថយន្តបេីកបរក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវទៅបុក​ដើមឈើ​បណ្ដាលឲ្យមនុស្ស ១៤នាក់​​រងរ.បួស នៅស្រុ​កឱរ៉ា​ល់!


កំពង់ស្ពឺ​៖  នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦  ចំ​ណុ​ចលើផ្លូវលំ ស្ថិ​តនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុ​កឱរ៉ា​ល់ ខេត្តកំពង់ស្ពឺ មានករ​ណី​គ្រោះថ្នាក់ចរាចរណ៍​បង្កដោយរថ​យន្តមួយគ្រឿង​ ម៉ាក​ TOYOTA HILUX VIGO ប្រភេទដឹកទំនិញ PICK UP  ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AA-4155 បេីកបរក្នុងល្បឿ​នលឿនរួចរេចង្កូតធ្លាក់ផ្លូវទៅបុកដើ​មឈើ​ នៅខាង​ឆ្វេងដៃ​នៃផ្លូវ ។ 

លោកវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​ បញ្ជាក់ថា​ រថយន្ត​ TOYOTA HIL​UX VIGO PICKUP បើកបរដោ​យឈ្មោះ មាស អិត ភេទប្រុស អា​យុ ៧០ឆ្នាំ របួសធ្ងន់​ អ្នករួមដំណេីរ សរុប​១៤នាក់​ត្រូវបានសមត្ថកិច្ចនគរបាល​សហការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​ អ្នករបួសនិងអ្នកបេីកបរ​ មានទីលំនៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ 

តាមសាក្សីឃេីញហេតុការណ៍​ ថារថយន្ដ​បើកពីទិសខា​ងជើងទៅទិ​ស​ខាងត្បូងលុះមកដល់ចំណុចកើត​ហេ​តុរថយន្ដ​ ក៏បានរេចង្កូតធ្លាក់ផ្លូវទៅបុក​ដើមឈើខណៈកំពុងបើក​បររថយន្តក្នុងល្បឿនលឿន មិនអាចគ្រប់គ្រ​ងស្ថានកា​រណ៍បាន​ រីឯវត្ថុតាងរថយន្ត ត្រូវបានយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ៕






Post a Comment

Previous Post Next Post

Kdaily-news ads