(ត្បូងឃ្មុំ)៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ (អគារជាន់ទី២) នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត ស្របតាមរបៀបវារៈដែលបានកំណត់ រួមមាន៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
៣- បញ្ហាផ្សេងៗ រួមទាំងការស្តាប់របាយការណ៍របស់គណៈកម្មាធិការនានា នៃក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមអធិបតីកិច្ចប្រជុំ បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ក្នុងការបម្រើប្រយោជន៍សាធារណៈ និងជំរុញការអភិវឌ្ឍខេត្តឲ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសសហការល្អ ពោរពេញដោយការពិភាក្សាស្ថាបនា និងទទួលបានលទ្ធផលល្អប្រសើរ តាមគោលបំណងដែលបានកំណត់៕ ដោយ ឃិន សុខន







Post a Comment