ដោយលោកអភិបាលស្រុក បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំផែនការ ការសម្របសម្រួលអង្គភាពពាក់ព័ន្ធ និងការចូលរួមរបស់មន្ត្រីមូលដ្ឋាន ដោយផ្តោតលើប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋជាគោលដៅមូលដ្ឋាន។
ការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ ការស្តាប់មតិយោបល់ និងការសម្រេចចិត្តមានតុល្យភាព បានធ្វើឲ្យការងារអភិវឌ្ឍនៅមូលដ្ឋាន កាន់តែមានភាពរលូន ស៊ីសង្វាក់ និងឆ្លើយតបទៅតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
នេះជាការបង្ហាញយ៉ាងច្បាស់ថា ក្រោមការគិតគូ និងការដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោក អភិបាលស្រុក ការអភិវឌ្ឍស្រុកចន្រ្ទា កំពុងឈានទៅមុខដោយភាពជឿជាក់ និងចីរភាព សម្រាប់អនាគតល្អប្រសើររបស់ប្រជាពលរដ្ឋទាំងអស់ នៃស្រុកចន្រ្ទា៕ ដោយ ឃិន សុខន






Post a Comment