កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យវាយតម្លៃលើលទ្ធផលការងារសង្គ្រោះមនុស្សធម៌ ការជួយឧបត្ថម្ភជនរងគ្រោះ ជនក្រីក្រ និងការអនុវត្តភារកិច្ចសំខាន់ៗផ្សេងទៀតក្នុងឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលបានអនុវត្តភារកិច្ចតាមគោលការណ៍មនុស្សធម៌ ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងខេត្ត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានលើកទិសដៅ និងផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់អនុវត្តការងារបន្តក្នុងឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងសមត្ថភាពរចនាសម្ព័ន្ធសាខា ការកៀរគរធនធាន ការពង្រឹងបណ្តាញស្ម័គ្រចិត្ត និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយ និងបញ្ហាសង្គមផ្សេងៗ ដើម្បីបន្តបំពេញបេសកកម្មមនុស្សធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
កិច្ចប្រជុំនេះបានបញ្ចប់ក្នុងបរិយាកាសយកចិត្តទុកដាក់ និងសាមគ្គីភាពខ្ពស់ ស្របតាមគោលដៅ និងចក្ខុវិស័យរបស់កាកបាទក្រហមកម្ពុជា។ ត្បូងឃ្មុំ, ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦# ដោយ ឃិន សុខន







Post a Comment