Top News

ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចហ៊ុន សែន ស្វែងរកយុត្តធម៌ ដល់កុមារីដែលបានកាត់ជើងទាំងពីររយះ៥ឆ្នាំមិនទាន់បានយុត្តិធម៌និងសំណង!


ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន តែងប្រតិបត្តិខ្ជាប់ខ្ជួននូវ តួនាទីភារកិច្ច ក្រោមការណែនាំចង្អុលបង្ហាញពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ក្រោមការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយកិត្តិបណ្ឌិត យុត្តិធម៌ឥតលំអៀង សម្តេចទាំងទ្វេតែងតែការពារ និងជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយគ្មានការរើសអើង ។

កុមារីរងគ្រោះម្នាក់ ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំងពីរ ដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីររបស់កុមារីរងគ្រោះ និងបងប្រុសបង្កើតម្នាក់ទៀតកំពុងដើរលើចិញ្ចើមថ្នល់ ទៅសាលារៀន ។ គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះមានរយ:ពេល៥ឆ្នាំ តែកុមារីរងគ្រោះ ពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់ ។

ទទួលបានដំណឹងនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះ មកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារស្វែងរកយុត្តិធម៌ ។








Post a Comment

Previous Post Next Post

Kdaily-news ads