ខ្ញុំសូមអរគុណចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែ តាមសំណូមពររបស់ខ្ញុំ។
ខ្ញុំសង្ឃឹមថាកីឡាករទាំងពីររូប ដែលនឹងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះ នឹងនាំជោគជ័យមកជូនប្រទេសជាតិ។
សំណេរនេះរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាការបង្ហាញច្បាស់ថា សម្តេហ៊ុន សែន មើលឃើញឆ្ងាយជាងការផ្តន្ទាទោសតាមអារម្មណ៍។ ការអធ្យាស្រ័យ មិនមែនជាការលើកលែងឲ្យខុសឡើងវិញទេ ប៉ុន្តែជាការជ្រើសរើសយក ផលប្រយោជន៍ជាតិ ជាមុនសិន។ អ្នកដែលប្រកាន់ទស្សនៈខ្មៅ ស មើលឃើញតែ-ត្រូវឬខុស- តែអត់មើល -លទ្ធផលជាតិ- គួរតែសួរខ្លួនឯងថា:-
ហាមឃាត់ឲ្យកីឡាករខាតឱកាសប្រកួតអន្តរជាតិ ជាតិចំណេញអ្វី? ខាតកីឡាករ ខាតឱកាស ខាតកិត្តិយស-នោះហៅថាវិន័យឬ?
យុត្តិធម៌ពិត មិនមែនការដាក់ទណ្ឌកម្មឲ្យខូចអនាគតទេ -យុត្តិធម៌ពិត គឺការផ្តល់ឱកាសកីឡាករ ដូចឲ្យកែខ្លួន ហើយយកជ័យជម្នះមកជូនទង់ជាតិខ្មែរ។ អ្នកដែលយកមុខមាត់ មកវាស់ការដឹកនាំ អ្នកដែលយកអារម្មណ៍ មកជំនួសវិចារណញ្ញាណ គេអាចស្រែកលើបណ្តាញសង្គមបាន ប៉ុន្តែមិនអាចដឹកនាំជាតិបានឡើយ។
សំណេរនេះ មិនមែនសរសេរសម្រាប់អ្នកចង់ឮពាក្យផ្អែម តែសម្រាប់អ្នកយល់ថា ចិត្តធំ គឺជាអំណាចពិត ហើយ ការអធ្យាស្រ័យ មានតម្លៃលើសការផ្តន្ទាទោសទទេ៕ ដោយ ឃិន សុខន




Post a Comment