Top News

រថយន្តស្លាកលេខ ខម ក្នុងឡានសុទ្ធតែកំប៉ុងស្រាបៀរ បុកគ្នាជាមួយរថយន្តស៊េរីទំនើប ខូចខាតយ៉ាងដំណំ!


ភ្នំពេញ៖  បុរសម្នាក់បើករថយន្ត Rang Rover ស្លាកលេខ ខេមរៈភូមិន្ទ 2-2-6279 បើកបរក្នុងស្ថានភាពស្រវឹងក្នុងរថយន្តសុទ្ធតែកំប៉ុងស្រាបៀរ បាន បុកជាមួយរថយន្តស៊េរីទំនើប Mercedes Maybach ផ្លាកលេខភ្នំពេញ 2BD 8198 ពេញទំហឹងបណ្ដាលរថយន្តសងខាងរងការខូចខាតយ៉ាងដំណំ និងបណ្ដាលអោយស្ត្រីម្នាក់រងរបួសបែកក្បាល។

ហេតុការណ៍ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ 92 សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវមួយថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2026។

ក្រោយកើតហេតុមន្ត្រីមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលភាគីទាំងសង្ខាងយល់ព្រមសងសំណង់ដោយរថយន្ត Rang Rover ព្រមសង 1,200 ដុល្លារបញ្ចប់រឿងហ្នឹងកន្លែងកើតហេតុ។








Post a Comment

Previous Post Next Post

Kdaily-news ads