ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះលក់ម៉ាស៊ីនត្រជាក់រាលដាលដល់ផ្ទះលក់សំបកកង់រថយន្ត ត្រូវបានអគ្គិឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះជិតនោះច្រើនខ្នងទៀត ព្រមទាំងឆេះដោយទាំងរថយន្តផងដែរ ហើយមិនទាន់ត្រូវបានដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពដែលបានឲ្យដឹងទៀតថា មុនដំបូងភ្លើងបានឆាបឆេះផ្ទះលក់សំបកកង់រថយន្ត បន្ទាប់មកក៏ឆេះរាលដាលយ៉ាងលឿនដល់ផ្ទះដែលស្ថិតនៅជាប់គ្នានោះច្រើនខ្នងទៀត ហើយក៏ឆេះរាលដល់រថយន្តផងដែរ ។ នៅពេលមានហេតុការណ៍អាក្រក់បែបនេះកើតឡើង កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានចេញអន្ដរាគមន៍ ចំណែករថយន្តពន្លត់អគ្គិភ័យ និងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ក៏បានទៅដល់ទីនោះជាបន្តបន្ទាប់ ធ្វើការពន្លត់ភ្លើងយ៉ាងស្វិតស្វាញ ៕
![]() |











Post a Comment