Top News

ចោរស្រីដៃឆេីតលួចម៉ូតូបាន៤ថៃ្ងជាប់ដៃPOLICE ! (ចង់ឃើញរូបភាព និងដឹងព័ត៌មានលម្អិត នៅក្នុងខំមិន👇)


កំពង់ស្ពឺ​៖​ នៅចំណុចតារាងបាល់ទះ​ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី​ចោរកម្មបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា​សេ១២៥cc ឆ្នាំ២០២៥ ផ្លាកលេ​ខ.​ស្ទឹងត្រែង1A-7028 មូលហេតុ​ទុកក្បែរតារាបាល់ដោយម្ចា​ស់​ជាប់ដៃលេងបាល់ភ្លេចដកសោ​

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការណែនាំពីលោកស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌខេត្ដ​ កំលាំងអធិការដ្ឋាននគរ​បាល្រុកគងពិ​សី​ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុខ​លី​  អធិការនគរបាលស្រុកគងពិសី​ បានសហការធ្វេីការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញាជ​នសង្ស័យជាចោរលួចម៉ូតូខាងលេី​ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ឈ្មោះ មួយ ស្រីឆេង ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកម​កសួរនាំ និងបាន​ដកហូតម៉ូតូ១គ្រឿ​ងរបស់ជនរងគ្រោះត្រឡប់មកវិញ។ 

ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មួយ ស្រីឆេង បានឆ្លើយសា​រភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួច​ម៉ូតូជនរងគ្រោះពិតប្រាក​ដមែន​ ដោយសារតែភាពអំណោយផលនៃ​វត្ថុលួច​មានសោនៅជា​ប់នឹងម៉ូតូ​ហេី​យម្ចាស់កំពុងតែវីវក់នឹងការលេងកីឡាបាល់ទះភ្នាល់គ្នា​

ដោយបានអនុញ្ញតពី​ តំណាងអយ្យការជំនាញបានប្រគ​ល់វត្តុតា​ងម៉ូតូ​ជូន ជនរងគ្រោះជាម្ចាស់ប្រេីប្រាស់វិញនិ​ង​បានឃាត់ខ្លួនចោរស្រីដៃឆេីតបញ្ជូនមកអធិការដ្ឋាននគ​របា​ល​ស្រុកគងពិសី​ កសាងសុំណុំរឿចាត់ការតាមនីតិវិធី៕







Post a Comment

Previous Post Next Post

Kdaily-news ads