Top News

សត្វក្របីវ័ធបុរសម្នាក់ជាច្រើនកន្លែងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម.!


ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានសត្វក្របីវ័ធធ្លាយសាច់ជាច្រើនកន្លែងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅចំនុចក្រុមទី២៣ ស្ថិតក្នុងភូមិអូរតាគី​ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រឹទ្ធ រ៉ែន ( ហៅ.រី​ ) ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកឃ្វាលសត្វក្របីស្នាក់នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វក្របីរបស់ម្ចាស់ឈ្មោះ គឹម សួរ ភេទប្រុស អាយុ៦០ឆ្នាំ.រស់នៅភូមិអូរតាគី.ឃុំអូរតាគី​ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុ ជនរងគ្រោះបានដេញសត្វក្របីចូលក្រោល ភ្លាមនោះក៏ស្រាប់តែវាដេញវាត់យកវាត់យកអោយរងរបួសជាច្រេីនកន្លែងបណ្តាលអោយស្លាប់តែម្តង។ 

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។






Post a Comment

Previous Post Next Post

Kdaily-news ads