ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១:២២នាទី ស្ថិតនៅចំណុចតាមផ្លូវបេតុង (ឌីប៉ុក) ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកម៉ូតូ ខណៈកម្លាំងកំពុងល្បាតនៅក្នុងមូលដ្ឋាន។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១-ឈ្មោះ ម៉ែន ពិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា (មានសារធាតុញៀន)។
២-ឈ្មោះ យ៉ោន ហេងលី ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន)។
សម្ភារបន្សល់ទុក៖ ដែកចុងស្រួច ០១ដើម , សោលេខ៨ ០១, ម៉ូតូម៉ាក Honda Scoopy ពណ៌ស ផលិតឆ្នាំ២០២១ ផ្លាកលេខភ្នំពេញ 1IT-7711 , ម៉ូតូម៉ាក SUZUKINEX ពណ៌ស ផលិតឆ្នាំ២០២០ ផ្លាកលេខ ត្បូងឃ្មុំ 1I-7354 និងទូរស័ព្ទដៃ ០៣គ្រឿង របស់ជនសង្ស័យ។
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ែនពិសាល ម៉ូតូម៉ាកHonda Scoopy ខាងលើ ខ្លួនបានធ្វេីសកម្មភាពលួចតែម្នាក់ឯងនៅខេត្តកំពង់ឆ្នាំង នៅម្តុំហួសសាលាលេខប្រាំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
ប្រជាពលរដ្ឋដែលបាត់ម៉ូតូម៉ាក Honda Scoopy នៅម្តុំសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ.!
លន់ គិរី
0






Post a Comment