Top News

ងើបពីដេកស្រែកជេរម៉ែឪ បងស្រីស្តីបន្ទោសទៅ បែជាប្អូនប្រុសទាញកាំបិតផ្គាក់គម្រាមថានឹងសម្លាប់ទាំងអស់👇


កណ្តាល៖ ជនសង្ស័យជាប្អូនប្រុសប្រើប្រាស់គ្រឿងញៀនងើបពីដេកស្រែកជេរម្តាយឪពុក គ្រាន់តែបងស្រីស្តីបន្ទោសស្រាប់តែទាញកាំបិតផ្គាក់ គម្រាមថានឹងសម្លាប់ទាំងអស់ ក៏ត្រូវបងស្រីប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនអនុវត្តន៏តាមច្បាប់  ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៥នៅក្នុងផ្ទះបងស្រី(ជនរងគ្រោះ ) ស្ថិតនៅក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ 

ប្រភពសមត្ថកិច្ចមូលដ្ធានបានអោយដឹងថា÷ ស្ត្រីរងគ្រោះគឺជាបងស្រីឈ្មោះផាត ស្រីតូច អាយុ ៤៣ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ  ចំនែកជនសង្ស័យមានឈ្មោះ ផាត ដារ៉ា(ជាប្អូនប្រុស ពិការដៃម្ខាង ខាងឆ្វេង) អាយុ២៦ឆ្នាំជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ (វិជ្ជមានសារធាតុញៀន +) រស់នៅក្នុងភូមិសង្កាត់ ជាមួយគ្នា ។ 

វត្ថុ​តាង​ចាប់យក៖ កាំបិតផ្គាក់ដងដែកចំនួន ០១ ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា÷ នៅវេលាកើតហេតុ ប្អូនប្រុស (ជនសង្ស័យ) បានដើរចេញពីបន្ទប់ដេកមកស្រាប់តែរករឿងនិងស្រែកជេរឪពុកម្ដាយ  ពេលនោះបងស្រីក៏បាននិយាយប្រាប់ទៅកាន់ប្អូនថា ÷ ម៉េចអ្ហែងជេរឪពុកម្ដាយចឹង ?  ប្រយត្ន័បាប !!  ភ្លាមនោះ ប្អូនប្រុស ដែលជាជនសង្ស័យ ក៏ស្ទុះរត់ទៅយកកាំបិតផ្គាក់ហើយស្រែកគំរាមកំហែងថា  ÷ កុំចង់ខ្លាំង !! ប្រយ័ត្នអញកាប់ងាប់ទាំងអស់គ្នា !!

ដោយនិយាយណែនាំមិនស្ដាប់ បងស្រី( ជាជនរងគ្រោះ) ក៏បានមកដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ដោយមានលោក រ៉ន រតន: ជាសាក្សី   ។

ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនសង្ស័យមកសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានសារភាពថា÷ ខ្លួនពិតជាបានគំរាមកំហែងថានឹងសម្លាប់បងស្រី និងឪពុកម្តាយ ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕









Post a Comment

Previous Post Next Post

Kdaily-news ads