Top News

បុរសម្នាក់សង្ស័យពុលពងគីង្គក់ដេកស្លាប់គេប្រទះឃើញថ្ងៃទី២៩ខែតុលា ឆ្នាំ ២០២៥ នៅវេលាម៉ោង៨នឹង១០នាទីស្ថិតនៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ..!👇

នគរបាលស្រុកមង្គលបុរីបានឲ្យដឹងថា:ជន រងគ្រោះមានឈ្មោះ ឃុត រតនា ភេទ ប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិឬស្សីក្រោក ឃុំឫស្សី ក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា÷តាមការបំភ្លឺឈ្មោះ ជុំ ច្រិប ស្រី អាយុ១០ឆ្នាំ នឹង ឈ្មេាះ វិន សុខលីនភេទប្រុស អាយុ១០ ឆ្នាំរស់នៅជិតផ្ទះជនរងគ្រេាះបានអោយដឹងថា:នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៦នឹង៣០នាទី ពួកខ្ញុំបានឃើញពូរតនាគាត់អង្គុយផឹកស្រាថ្នាំក្រោមផ្ទះម្នាក់ឯ ងហើយគាត់ឃើញមានគីង្គក់លតមកជិតគាត់គាត់ក៏បានចាប់គីង្គក់នេាះបោក រួចគាត់យក មកវះស្បែកចេញ ហើយគាត់វះពេាះគីង្គក់នេាះឃើញមានពង គាត់បានយកគីង្គក់នេាះយកទៅអាំហូបទាំងពង តែម្ដង ហើយពួកខ្ញុំ បានស្រៃកប្រាប់គាត់ថា ពូកុំហូបទាំងពងគីង្គក់ប្រយ័ត្នពុល តែគាត់នៅតែហូប ហើយពួកខ្ញុំ ក៏បានរត់ចេញមកដើរលេងបាត់ទៅ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វាលាម៉ោង៨នឹង១០នាទី ម្តាយខ្ញុំបានប្រប់ខ្ញុំថាយប់មុិញប្រហែលម៉ោង១០ជាងលឺសម្លេង អារតនាវាក្អួតខ្លាំងៗ តែម្ដាយខ្ញុំមិនចាប់អារម្មទេស្មានតែគាត់ស្រវឹងស្រាហើយក្អួតធម្មតា ទើបគាត់មិនបានចេញមកមើលហើយគាត់ក៏ដេកវិញទៅ រហូតព្រឹកឡើងម៉ោង ៨នឹង១០នាទីម្ដាយខ្ញុំបានក្រោកមកមើលក៏ឃើញពូរតនាដេកក្រោមអង្រឹង ហើយម្ដាយខ្ញុំដើរមកមើលឃើញគាត់ស្លាប់បាត់ហើយ ខ្ញុំក៏បានប្រាប់ម្ដាយខ្ញុំថាពិម្សិលមុិញខ្ញុំបានឃើញពូរតនាគាត់ចាប់គីង្គក់អាំងហូបទាំងពង ប្រហែលគាត់ពុលពងគីង្គក់ស្លាប់ហើយម៉ែ ហើយម៉ែរបស់ខ្ញុំបានរាយ ការណ៍ប្រាប់អជ្ញាធរតែម្ដង ។ (សូមបញ្ជាក់ជនរងគ្រេាះរស់នៅផ្ទះម្នាក់ឯង ជាមនុស្សញៀនស្រា )។នគរបាលស្រុកមង្គលបុរីក៏បានបញ្ជាក់ ឲ្យដឹងទៀតថា÷តាមការសន្និដ្ឋានរបស់គណៈ កម្មការត្រួតពិនិត្យសព  យោងតាមការសាកសួបំភ្លឺនៅកន្លែងកើតហេតុនិងតាមការត្រួតពិនិត្យនឹងស្រាវជ្រាវរបស់មន្រ្ដីជំនាញនឹងក្រុមការងារ ហើយការបញ្ជាក់ពីរលោកគ្រូពេទ្យ សុ ខាមុនិញ គ្រូពេទ្យកោសល្យវិច្ច័យស្រុក ក្នុងកាពិនិត្យលើសពយើងសន្និដ្ឋានបឋមថា  ជនរងគ្រេាះពិតជាស្លាប់ដោយសារ (ហូបពងគីង្គក់បណ្ដាលអោយពុលស្លាប់ ពិតមែន) សពប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពែណី៕












Post a Comment

Previous Post Next Post

Kdaily-news ads