(ខេត្តរតនៈគិរី)៖ រឿងអយុត្តិធម៌លើដីរដ្ឋនៅឃុំត្រពាំងក្រហម បានផ្ទុះឡើងជាសាធារណៈ បន្ទាប់ពីការប្រព្រឹតឃុបឃិតរវាង មេឃុំ ត្រពាំងក្រហម លោក មាឃ មី និង ក្រុមហ៊ុនវ៉ាន់ ទ្រីគា ត្រូវបានបង្ហាញមុខ មិនអាចបិទបាំងបានទៀត។
គឺៈការលួចយកអាចម៍ដីរដ្ឋ ដើម្បីលក់យកកម្រៃចែកគ្នា ហើយបំបាំងជំហរដោយចោទថា “ជាការចាក់បំពេញផ្លូវមូលនិធិឃុំ” គឺជាអំពើក្បត់លើប្រជាពលរដ្ឋបែបមិនអៀនមុខឡើយ។
សម្រុកខ្លួនលើដីរដ្ឋ—បង្កើតម្ចាស់ក្លែងក្លាយ ឈ្មោះសារី ដីភ្នំរដ្ឋ មិនមានប្លង់កម្មសិទ្ធិ និងមិនមែនជាកម្មសិទ្ធិបុគ្គលណា។ តែគូទាំងពីរនេះ បានកែប្រែបំភ្លឺប៉ុនប៉ង បង្កើត “ម្ចាស់ដី” ម្នាក់ឈ្មោះ សារី អាយុ៣០ ជាមនុស្សមិនទាន់ស្គាល់ប្រវត្តិដីច្បាស់ៗ ដើម្បីយកលើក ទៅជាអាជ្ញាប័ណ្ណសម្រាប់កាប់យកដី។
ជាក់ស្តែង នេះជាវិធានបង្កើតឯកសារផ្សព្វផ្សាយក្លែងក្លាយ ដើម្បីឱ្យមេឃុំ និងក្រុមហ៊ុនអាចប្រមូលប្រាក់ពីអាចម៍ដីបានដោយស្រួល។
អត់តែប៉ុណ្ណោះ! មនុស្សឈ្មោះសារីសូម្បីតែទទួលសារភាពថា
“គាត់បានទាមទារ១២០ឡាន…តែយក១៥០ឡានទៅកុំឱ្យខ្វះ!”
ជាការបញ្ជាក់ថាការលួចលក់ដីរដ្ឋ ត្រូវបានធ្វើជាដើមគ្រាប់ចិត្ត ហើយមានការចែកប្រាក់តាមគ្រោងការណ៍ដែលរៀបរាប់រួចមកហើយ។
ផ្លូវមិនត្រូវការចាក់អាចម៍ដី–តែយកជាអំណាចលួចលក់
បច្ចេកទេសផ្លូវ ក៏បានផ្ទៀងផ្ទាត់ដោយមន្ត្រីបច្ចេកទេស លោក អ៊ូ ឈូវិន ថា
“ផ្លូវនេះ មិនតម្រូវឱ្យចាក់ដីបន្ថែមទៀតទេ… កម្ពស់ត្រឹមត្រូវតាមស្តង់ដារហើយ”
តែប៉ុន្តែ មេឃុំ និងក្រុមហ៊ុន បន្តអះអាងថា ត្រូវការដីបន្ថែម។
សំណួរមួយតែច្បាស់៖ យកដីទៅចាក់ផ្លូវ ឬយកដីទៅលក់?
ការចាប់ខ្លួនបន្តបន្ទាប់ បានឆ្លើយសំនួរនោះរួចហើយ!
កម្លាំងនគរបាលប្រឆាំងសេដ្ឋកិច្ច ចុះចាប់ គ្រឿងចក្រ កំពុងកាប់ដីខុសច្បាប់
ថ្ងៃទី១៥ វិច្ឆិកា ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ
វរៈសេនីយ៍ទោ ស៊ូ ហុង
បានចុះចាប់ អេស្កាវ៉ាទ័រ ១គ្រឿង ម៉ាក Caterpillar ពណ៌លឿង លេខ ៣១៥ របស់ក្រុមហ៊ុនវ៉ាន់ទ្រីគា នៅលើចំណុចដីដែលពួកគេកំពុងកាប់យក ដូចជាភស្តុតាងពេញបែប។
ការចាប់នេះជាភាពត្រឹមត្រូវ និងជាសញ្ញាបង្ហាញថា អំពើសម្រុកលើដីរដ្ឋ មិនអាចរត់គេចច្បាប់បានទេ។
ទាមទារ សារទុត្ដិសារី—មេឃុំត្រូវឆ្លើយតបច្បាប់
ដោយមានភស្តុតាងច្បាស់៖
-យកដៃជាមួយក្រុមហ៊ុន
-បង្កើតម្ចាស់ដីក្លែងក្លាយ
-កាប់យកអាចម៍ដីរដ្ឋ
-លក់ចែកប្រាក់
-បំភ្លៃអំពើឲ្យទៅជាការចាក់បំពេញផ្លូវ
អំពើទាំងនេះគឺជាការក្បត់លើតួនាទីអ្នកបម្រើសាធារណៈ។
K- pormeanrolthgy .com.khទាមទាមកលើអាជ្ញាធរដែលពាក់ព័ន្ធ
-ចាប់ផ្តើមស៊ើបអង្កេតយ៉ាងតឹងរឹង
-ចាត់វិធានការតាមច្បាប់
-ស្ដារសិទ្ធិដីរដ្ឋ
-ដាក់មេឃុំ និងក្រុមហ៊ុន ឱ្យទទួលខុសតាមច្បាប់
ខ្លះៗមិនអាចបិទបាំងបានទេ៕ អត្ថបទ ឃិន សុខន








Post a Comment