(ត្បូងឃ្មុំ)៖ ក្រោយពេលករណីបុគ្គលម្នាក់ឈ្មោះ ចិន តាំងខ្លួនជាមន្ត្រីប៉ូលិសប៉ុស្តិ៍ ប៉ុនប៉ងសម្របសម្រួលសកម្មភាពខ្ទះសំឡុត និងបង្កការគំរាមទល់នឹងអង្គភាពព័ត៌មាន បុគ្គលិកសារព័ត៌មាន លោក វុទ្ធី ដោយបើកយានយន្តស្ទាក់ មិនឱ្យថតបញ្ចាក់សកម្មភាពដឹកជញ្ជូនសាច់បង្កកចេញពីប្រទេសវៀតណាម? ។ ការកើតឡើងផ្លូវការនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសង្គម និងបង្កការព្រួយបារម្ភចំពោះសន្តិសុខសាធារណៈ។
បើទោះបីជាអង្គភាពនាំពាក្យស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបញ្ជាក់បដិសេធថា បុគ្គលឈ្មោះ ចិន មិនមែនជាមន្ត្រីនគរបាលជាតិទេក៏ដោយ ការមានវត្តមានរបស់គាត់ ទាំងសម្លេង ប្រតិបត្តិការច្បាស់លាស់ តាមរយៈ រូបភាព និងវីដេអូ ដែលបង្ហាញពីអត្តសញ្ញាណក្លែងក្លាយ ការបង្ហាត់បង្ហាញអំណាចលើបុគ្គលិកសារព័ត៌មាន និងអំពើរំខានសកម្មភាពព័ត៌មាន គឺជាភស្តុតាងជាក់ស្តែងមិនអាចមើលរំលងបានឡើយ។
ក្នុងនាមជា អង្គភាពព័ត៌មាន‘រាល់ថ្ងៃ’ យើងសូមលើកឡើងយ៉ាងត្រង់ថា៖
១. តើហេតុអ្វីបានជាមិនចាប់ខ្លួន? នៅពេលដែលអាជ្ញាធរមានភស្ដុតាង ក្នុងដៃ គឺឈ្មោះ ចិន ជាក់លាក់ រូបភាពច្បាស់ ឈ្មោះ ចិន ក៏ច្បាស់ សកម្មភាពប្រព្រឹត្តអំពើខុសច្បាប់ចម្រាស់តាមវីដេអូ. តើមូលហេតុអ្វីបានជាស្នងការខេត្ត មិនចាត់វិធានការច្បាប់ភ្លាមៗ ចំពោះបុគ្គលឈ្មោះ ចិន ដែលក្លែងខ្លួនជាប៉ូលិស និងរំខានការងារសារព័ត៌មាន? បែជាស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ អំពាវនាវឱ្យលោក វុទ្ធី ទៅដាក់ពាក្យប្តឹងវិញ នេះគឺជាចំណុចដែលបង្កសំណួរថ្មី និងបង្ហាញពីភាពអសកម្មក្នុងការអនុវត្តនូវច្បាប់ជាតិ។
២. ការក្លែងខ្លួនជាមន្ត្រី គឺជាបទល្មើសបន្ទាន់ .អនុវត្តទៅតាមផ្លូវ ច្បាប់ព្រះរាជាណាចក្រកម្ពុជា ការក្លែងខ្លួនជាមន្ត្រីនគរបាល ឬការប្រើប្រាស់ឯកសារ មួក ឯកសណ្ឋាន ដោយគ្មានសិទ្ធិ គឺជាបទល្មើសត្រូវចាត់វិធានការដោយមិនរង់ចាំពាក្យប្តឹងពីជនរងគ្រោះ។
ក្នុងករណីនេះ ស្ថាប័នសមត្ថកិច្ចគួរតែ ស្រាវជ្រាវរហ័ស ចាប់ខ្លួនសួរនាំនិងអនុវត្តតាមច្បាប់ជាក់លាក់ ដើម្បីការពារសុវត្ថិភាពសង្គម និងកុំឱ្យមានការកើតឡើង ឡើងវិញទៀត។
៣. សារព័ត៌មានជាភ្នែកសង្គម
យើងសូមថ្កោលទោសយ៉ាងតឹងរឹងចំពោះអំពើដែលបង្ករំខាន កេងប្រវ័ញ្ច ឬប្រើអំណាចដើម្បីរារាំងការផ្តល់ព័ត៌មានដល់សាធារណៈ។
សារព័ត៌មានមានតួនាទីជាជំនួយការសង្គម និងគួរត្រូវបានការពារតាមច្បាប់។
ករណីនេះអង្គភាពព័ត៌មាន “រាល់ថ្ងៃ” សូមអំពាវនាវឱ្យ ស្នងការខេត្តត្បូងឃ្មុំ អនុវត្តវិធានការច្បាប់តាមនីតិវិធី ស្រាវជ្រាវ និងចាប់យកបុគ្គលឈ្មោះ ចិន មកសួរនាំភ្លាមៗ ដើម្បីបញ្ចប់សកម្មភាពក្លែងខ្លួន និងការអុកឡុកសង្គមដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ។
យើងបន្តតាមដាន និងរាយការណ៍ដោយមានទំនួលខុសត្រូវ។
-សេចក្តីផ្សាយព័ត៌មានផ្លូវការ អង្គភាពព័ត៌មាន “រាល់ថ្ងៃ”អត្ថបទ ឃិន សុខន







Post a Comment