Top News

ករណីទាស់ពាក្យសម្តីពីប្រជាពលរដ្ឋជីករ៉ែមាសខុសច្បាប់ជួបអ្នកសារព័ត៌មាន នៅតំបន់អូរត្រូន!


ខេត្តក្រចេះ)៖ មានក្រុមប្រជាពលរដ្ឋមួយចំនួនបានប្រកបរបរជីករករ៉ែមាសខុសច្បាប់ នៅតំបន់អូរត្រូន ដែលស្ថិតក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។  តាមការសង្កេតបានឃើញថា នៅពេលថ្មីៗនេះ មានអ្នកសារព័ត៌មានមួយចំនួនបានចូលទៅកាន់តំបន់នោះ ដើម្បីស្វែងយល់ពីស្ថានការណ៍ជីករ៉ែមាសខុសច្បាប់។

តែ!ជាអកុសល ក្នុងអំឡុងពេលជួបប្រទះគ្នា មានការប៉ះទង្គិចសម្តីរវាងអ្នកសារព័ត៌មាននិងអ្នកជីករ៉ែ ខណៈពេលដែលទាំងពីរភាគីបានផឹកស្រាបៀជាមួយគ្នា។ ពាក្យសម្តីមួយចំនួនបានបង្ហាញអារម្មណ៍មិនពេញចិត្តគ្នា ដោយអ្នកជីករ៉ែមាសមួយចំនួនបាននិយាយថា “ពីមុនអែងក៏ធ្លាប់ជីករ៉ែមាសដែរ តែឥឡូវទៅធ្វើអ្នកសារព័ត៌មាន មកយកលុយឪខ្លួនឯងវិញ”។ តាមការសន្និដ្ឋានរបស់អ្នកសង្កេត មូលហេតុអាចនាំឱ្យមានការប៉ះទង្គិចនេះ គឺពាក់ព័ន្ធនឹងការយល់ច្រឡំ និងអារម្មណ៍មិនសុខចិត្តរវាងអ្នកប្រកបអាជីពសារព័ត៌មាន និងអ្នកប្រព្រឹត្តសកម្មភាពជីករ៉ែខុសច្បាប់។ ក៏ប៉ុន្តែ បើតាមប្រភពរបស់ប្រជាពលរដ្ឋខ្លះ នៅតំបន់នោះការសម្រួលគ្នាតាមរយៈការទិញស្រាផឹកស៊ីជាសមាគមសាមញ្ញ ដើម្បីបង្កភាពងាយស្រួលទំនាក់ទំនង មិនគួរត្រូវបំភ្លៃទៅជារឿងឱ្យមានភាពអវិជ្ជមានឡើយ។

សម្រាប់ភាគីអាជ្ញាធរ សូមអនុវត្តវិធានត្រួតពិនិត្យផង និងរារាំងសកម្មភាពជីករ៉ែខុសច្បាប់ផង ដើម្បីការពារបរិស្ថានធម្មជាតិ និងរក្សាអនាម័យសង្គមឱ្យមានភាពស្ងប់ស្ងាត់។ ព្រមទាំងអំពាវនាវ សូមឱ្យអ្នកសារព័ត៌មានគ្រប់រូប អនុវត្តតាមសីលធម៌វិជ្ជាជីវៈ យកចិត្តទុកដាក់លើភាពឯករាជ្យ និងភាពជាក់លាក់នៃព័ត៌មាន៕ អត្ថបទ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads