Top News

មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បំពេញការងារយ៉ាងសកម្ម ក្នុងការសម្អាតផ្លូវ និងរៀបចំទេសភាពទទួលភ្ញៀវ.!


(មណ្ឌលគិរី)៖ ប៉ុន្មានថ្ងៃមកនេះ មន្ត្រីនៃ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីក្រោមការដឹកនាំរបស់លោក រស់ គឹម ធន់ បានបំពេញភារកិច្ចយ៉ាងសកម្ម ដោយមិននឿយហត់ ក្នុងការសម្អាត និងជួសជុលតាមដងផ្លូវជាសាធារណៈ ក៏ដូចជាការរៀបចំសណ្ឋានទេសភាពក្នុងក្រុងសែនមនោរម្យ ឱ្យមានភាពស្អាតរលោង និងសមរម្យសម្រាប់ការទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលមានភ្ញៀវទេសចរណ៍ជិនឈានមកដើរកម្សាន្តនៅពេលរដូវបុណ្យអំទូកសំពះព្រះខែអកអំបុកថ្មីនេះ។

ការខិតខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកមន្ទីរនេះ បានបង្ហាញពីចរិតស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចសាធារណៈ ដើម្បីអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យកាន់តែស្អាត ស្រស់ស្អំ និងទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់។

ប្រជាពលរដ្ឋក្នុងតំបន់ក៏បានបង្ហាញការសរសើរយ៉ាងកក់ក្តៅ ចំពោះការចូលរួមយ៉ាងសកម្មរបស់មន្ទីរសាធារណៈការ ដែលបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរក្សាសណ្ឋានស្អាត និងសណ្តាប់ធ្នាប់របស់ទីក្រុងសែនមនោរម្យ។

សារព័ត៌មានរាល់ថ្ងៃ សូមសរសើរចំពោះមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានបង្ហាញឧទាហរណ៍ល្អ ក្នុងការអនុវត្តន៍នយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការរីកចម្រើន និងភាពស្អាតរបស់ទីក្រុងទាំងមូល ដើម្បីបង្កើនកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរីជាគោលដៅទេសចរណ៍អេកូធម្មជាតិ ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា៕ អត្ថបទ ឃិន សុខន











Post a Comment

Previous Post Next Post

Kdaily-news ads