កណ្តាល៖ បុរសជាជនសង្ស័យម្នាក់ មានតម្រេកកាមគុណចាប់រំលោភប្រពន្ធគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយចាប់រំលោភសន្ថវ: ទៅលើស្ត្រីរងគ្រោះ បានសម្រេចរហូត០៣ដង នៅក្នុងចំការស្វាយ ក្រោយ ស្ត្រីរងគ្រោះសុំពឹងអោយជិះម៉ូតូឌុបជូនទៅផ្ទះមិត្តភគ្រ័របស់ប្តីម្នាក់ផ្សេងទៀតដើម្បីនិយាយការងារ ហើយពេលត្រឡប់មកវិញបែជាធ្វើរឿងមិនគប្បី ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥ នៅចំណុច ចំការស្វាយស្ងាត់មួយកន្លែងស្ថិតក្នុងភូមិកណ្តាលកោះ ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ ស្ត្រីជាជនរងគ្រោះមានឈ្មោះ ឃិន សូរិយា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណេីតនៅភូមិបាធាយ ឃុំ បាធាយ ស្រុក បាធាយ ខេត្តកំពង់ចាម ហើយបានមកស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយប្តី ក្នុងភូមិឃុំកើតហេតុ ។ ចំនែកជនសង្ស័យមានឈ្មោះ យឿន វឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន +) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល០១ឆ្នាំ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងមានទីលំនៅ ក្នុងភូមិឃុំកើតហេតុ ។
លោកអធិការបន្តទៀតថា៖ មុនវេលាកើតហេតុ ស្ត្រីរងគ្រោះ បានសុំពឹងអោយជនសង្ស័យជិះម៉ូតូឌុបខ្លួនមកផ្ទះឈ្មោះ សុិញ ភេទប្រុស (ជាអ្នករួមការងារជាមួយ ប្តី ) ដេីម្បីកុំអោយហៅប្តីរបស់ខ្លួនទៅធ្វេីការនៅជិតព្រំដែនវៀតណាម ពេលនោះជនសង្ស័យក៏បានយល់ព្រមជិះម៉ូតូឌុបស្ត្រីរងគ្រោះ ទៅជួបឈ្មោះ សុិញ ឯឈ្មោះ ស៊ិញ ក៏ទទួលយល់ព្រម តាមសំណើរ ។ ជាបន្ទាប់ជនសង្ស័យក៏បានឈ្លៀតបបួល ឈ្មោះស៊ិញ និងស្ត្រីរងគ្រោះផឹកស្រាបៀអស់ម្នាក់០២ ទៅ ០៣កំប៉ុង រួចហេីយជនសង្ស័យក៏បានឌុបស្ត្រីរងគ្រោះជូនត្រឡប់មកផ្ទះប្តីវិញ តែជនសង្ស័យមិនបានជូនទៅផ្ទះប្តីទេគឺជិះម៉ូតូចូលទៅចំការស្វាយ ទីកន្លែងស្ងាត់ រួចបានធ្វេីសកម្មភាពចាប់បង្ខំរំលោពស្ត្រីរងគ្រោះ លើកទី០១ នៅលើម៉ូតូក្បែរគល់ស្វាយ, ឯលើកទី០២ នៅក្បែរដើមចេក និងលើកទី០៣ នៅក្នុងរោងចំការ លើគ្រែរនាបឬស្សី បានសម្រចទាំង០៣លេីក រួចជនសង្ស័យ ឡើងជិះម៉ូតូគេចខ្លួនបាត់ ។
ស្ត្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាអោយជួយអន្តរាគមន៌ឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ÷ ខ្លួនពឹតជាបានធ្វើសកម្មភាពចាប់រំលោភ ស្ត្រីរងគ្រោះ ពិតប្រាកដមែន។
បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕




Post a Comment