Top News

សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី បង្ហាញស្មារតីសាមគ្គីភាព និងការចូលរួមទទួលខុសត្រូវសង្គម ឧបត្ថម្ភជំនួយមនុស្សធម៌ដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន!


(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលយកជំនួយមនុស្សធម៌ពី សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដែលបាននាំយកគ្រឿងឧបភោគបរិភោគមកឧបត្ថម្ភ តាមរយៈរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីជួយគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសខ្លួនចេញពីតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដោយសារស្ថានភាពសង្គ្រាមឈ្លានពានពីភាគីសៀម។

ជំនួយដ៏មានអត្ថន័យនេះ បង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ការចូលរួមទទួលខុសត្រូវសង្គម និងការរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រកិច្ចការមនុស្សធម៌ និងការរក្សាសុខសន្តិភាពជាតិ ក្នុងស្ថានការណ៍លំបាក។

គ្រឿងឧបភោគបរិភោគដែលបានឧបត្ថម្ភ រួមមាន អំបុកចំនួន ៤១៥ គីឡូក្រាម សាច់ផាត់ចំនួន ៣២ គីឡូក្រាម និងនំបំពងចំនួន ៤៤០ នំ ដែលមានតម្លៃសរុបចំនួន ៧,៥៤៤,០០០ រៀល។ ជំនួយទាំងនេះ នឹងត្រូវរៀបចំបែងចែកដោយរដ្ឋបាលខេត្ត ទៅដល់គោលដៅត្រឹមត្រូវ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ក្នុងឱកាសនេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដែលបានបង្ហាញចិត្តសប្បុរស និងការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ និងលើកទឹកចិត្តដល់កងកម្លាំងការពារជាតិ និងប្រជាពលរដ្ឋ ក្នុងគ្រាលំបាកនេះ៕ អត្ថបទ ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads