Top News

រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញភាពដឹកនាំប្រកបដោយទស្សនៈវិស័យ និងបេះដូងមនុស្សធម៌ ខិតខំគិតគូរយ៉ាងជិតស្និទ្ធចំពោះកងទ័ព និងប្រជាពលរដ្ឋជួរមុខ!


(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពីគណៈប្រតិភូគណៈអុីម៉ាំខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ដែលជាការបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីដឹកនាំដ៏សកម្ម និងការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការងារសង្គម និងមនុស្សធម៌។

ក្រោមការដឹកនាំប្រកបដោយសមត្ថភាព ប្រាជ្ញា និងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលខេត្តត្បូងឃ្មុំ បានក្លាយជាគន្លងសាមគ្គីភាពសង្គម ដែលអាចប្រមូលផ្តុំកម្លាំងសប្បុរសជន ក្រុមយុវជន និងភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមជាដៃគូយ៉ាងសកម្ម ក្នុងការគាំទ្រ និងលើកទឹកចិត្តវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ និងជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែន។

អំណោយសប្បុរសធម៌ដែលបានទទួលនាពេលនេះ មិនត្រឹមតែមានតម្លៃជាសម្ភារៈ និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃស្មារតីសាមគ្គីភាព សេចក្តីអាណិតអាសូរ និងក្តីទុកចិត្តលើការដឹកនាំរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលតែងតែឈរនៅក្បែរប្រជាពលរដ្ឋ និងកងទ័ព ក្នុងគ្រប់កាលៈទេសៈ ដោយមិនទុកឲ្យនរណាម្នាក់នៅឯកោឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ម៉ូត យូសុះ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ដោយបង្ហាញនូវស្មារតីទទួលខុសត្រូវសង្គម ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការរួមចំណែករបស់សប្បុរសជន និងសង្គមស៊ីវិល គឺជាកម្លាំងស្នូលដ៏មានសារៈសំខាន់ ក្នុងការពង្រឹងសាមគ្គីភាពជាតិ និងបង្កើនកម្លាំងចិត្តដល់កងទ័ព និងប្រជាពលរដ្ឋនៅតំបន់ជួរមុខ។

នៅទីបញ្ចប់ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ចំពោះសប្បុរសជនទាំងអស់ ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍសង្គម និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ។អត្ថបទ ដោយ ឃិន សុខន











Post a Comment

Previous Post Next Post

Kdaily-news ads