Top News

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បន្តពង្រឹងការគាំទ្រវិស័យអប់រំ ដើម្បីអនាគតធនធានមនុស្ស!


(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក នួន សារ៉ន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសម្តែងការគួរសម និងពិភាក្សាការងារគាំទ្រវិស័យអប់រំក្នុងខេត្តមណ្ឌលគិរី ដែលបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះការអភិវឌ្ឍធនធានមនុស្ស និងអនាគតកូនចៅជំនាន់ក្រោយ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដែលបានរួមគ្នាពិភាក្សា និងប្តេជ្ញាពង្រឹងកិច្ចសហការយ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យមានប្រសិទ្ធភាព ចីរភាព និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

ពិធីបានប្រព្រឹត្តទៅនៅសាលប្រជុំ សែនមនោរម្យ អគាររដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងបរិយាកាសសាមគ្គីភាព ទំនួលខុសត្រូវ និងឆន្ទៈរួមខ្ពស់ ក្នុងការជំរុញវិស័យអប់រំឲ្យកាន់តែរីកចម្រើន។អត្ថបទ ដោយ ឃិន សុខន






Post a Comment

Previous Post Next Post

Kdaily-news ads