Top News

លោក ត្រាំ អះអាងថា អ៊ីរ៉ង់ កំពុងអស់ទាំងមីស៊ីលបាញ់ អស់ទាំងកន្លែងបាញ់!


ស្របពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើងៗ ដោយអ៊ីរ៉ង់ បើកការវាយប្រហារលើប្រទេសជាច្រើនដែលមានមូលដ្ឋានយោធាអាមេរិកនោះ ពេលនេះមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ អះអាងថា ទីក្រុងតេហេរ៉ង់ កំពុងអស់មីស៊ីលបាញ់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Politico ផ្សាយកាលពីថ្ងៃអង្គារទី៣ខែមីនា ប្រធានាធិបតីអាមេរិក និយាយថា៖ «របបអ៊ីរ៉ង់ កំពុងត្រូវកម្ទេចយ៉ាងខ្ទេចខ្ទី។ ពួកគេកំពុងតែអស់គ្រាប់ ហើយក៏កំពុងតែអស់កន្លែងសម្រាប់បាញ់មីស៊ីលដែរ ពីព្រោះពួកគេកំពុងត្រូវបានបំផ្លាញយ៉ាងដំណំ»។

ការបញ្ជាក់របស់លោកត្រាំ កើតឡើងស្របពេលកងកម្លាំងការពារអ៊ីស្រាអែល IDF ក៏អះអាងដែរថា ចាប់តាំងពីខ្លួនរួមដៃជាមួយអាមេរិក បើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់មក មានឧបករណ៍បាញ់មីស៊ីលប្រមាណ ៣០០គ្រឿង ត្រូវបានបំផ្លាញ៕ប្រភព៖ Politico



Post a Comment

Previous Post Next Post

Kdaily-news ads