Top News

អាជ្ញាធរមូលដ្ធាន ចុះអន្តរាគមន៏ ភ្លាមៗជួយបញ្ជូនក្មួយៗកម្មការនី ២៧នាក់ដែលដួលសន្លប់ទៅកាន់មន្ទីរពេទ្យ !


កណ្តាល៖  អាជ្ញាធរមូលដ្ធាន បានចុះអន្តរាគមន៏ ជួយបញ្ជូនក្មួយៗជាកម្មការនីរោងចក្រ ដែលបានដួលសន្លប់ចំនួន២៧នាក់ទៅកាន់មន្ទីរពេទ្យភ្លាម ៗ   ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ១៣និង០០នាទីថ្ងៃទី០៣ខែមីនាឆ្នាំ២០២៦នៅក្នុងរោងចក្រកាបូប សុីហាវ ហ៊ែនប៊ែក ឯ.ក ដែលស្ថឹតនៅក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

ប្រភពពីអាជ្ញាធរឃុំព្រែកអញ្ចាញបានប្រាប់ ជាបឋមថា ÷ នៅវេលាកើតហេតុ មានកម្មករកម្មការនីចំនួនសរុប ចំនួន ២៧នាក់ ក្នុងនោះ ស្រីមានចំនួន ២៥នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ហើយក៏ត្រូវបានអាជ្ញាធរ ចុះអន្តរាគមន៏បញ្ជូនក្មួយៗទៅកាន់ មណ្ឌលសុខភាពឃុំព្រែកអញ្ចាញ និងមន្ទីរពេទ្យគុយវែត (មន្ទីរពេទ្យបង្អែករកាកោង)  ភ្លាមៗ ។ 

 ដោយតាមការសាកសួរ  កម្មករនិងការពិនិត្យរបស់លោកគ្រូពេទ្យ គឺអាការ:ដួលសន្លប់នេះ គឺបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង ហើយរោងចក្រពុំមានបច្ចេកទេសគ្រប់គ្រាន់ដើម្បីរក្សាកម្ដៅនិង សីតណ្ណភាពក្នុងទីតាំងរោងចក្រ ។

អាជ្ញាធរឃុំព្រែកអញ្ចាញបន្តទៀតថា៖ រហូតមកដល់ល្ងាចថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៦ នេះ គឺអាការ:របស់ក្មួយៗ បានប្រសើរច្រើនហើយ  និងក៏មានកម្មការនីខ្លះត្រូវបាន លោកគ្រូពេទ្យអនុញ្ញាតិអោយវិលត្រឡប់ទៅផ្ទះវិញបាន និងនៅសល់ចំនួនតិច  ដែលខាងមណ្ឌលសុខភាពនិងមន្ទីរពេទ្យ នៅបន្តតាមដាន និងខឹតខំព្យាបាល  ដើម្បីអោយក្មួយៗឆាប់មានសុខភាពជាសះស្បើយ បានត្រឡប់ទៅបំពេញការងារវិញ ៕ 

(ដោយ៖ ហយ ដារិទ្ធ)








Post a Comment

Previous Post Next Post

Kdaily-news ads