Top News

សាលា​ដំបូង​ខេត្ត​សៀមរាប សម្រេច​ផ្ដន្ទាទោស​អតីត​ឧត្ដមសេនីយ៍​ត្រី​ សម្បត្តិ​ កុសល​ ដាក់​ពន្ធនាគារ​ចំនួន​៦ឆ្នាំ​ ពាក់ព័ន្ធសំណុំរឿងជាមួយម្ចាស់បំណុល ដែលធ្វើឲ្យកក្រើកតាមបណ្តាញសង្គម.!👇



(សៀមរាប)៖​ សាលា​ដំបូង​ខេត្ត​សៀមរាប​ កាលពីព្រឹក​ថ្ងៃទី២៨​ ខែ​តុលា​ ឆ្នាំ​២០២៥ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​ឧត្ដមសេនីយ៍​ត្រី​ សម្បត្តិ​ កុសល​ ដាក់​ពន្ធនាគារ​ចំនួន​៦ឆ្នាំ​ ពាក់ព័ន្ធ​បទល្មើស ប៉ុនប៉ង​សូកប៉ាន់​ បទ​ប្ដឹងបរិហារកេរ្កិ៍ភូតកុហក​ និង​បទ​សូកប៉ាន់​ ហើយត្រូវសងសំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ចំនួន​២០លានរៀល​ទៀតផង។ 

សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ ត្រូវបានតុលាការខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស។ ការឃុំខ្លួននេះ ក្រោយលោក សម្បត្តិ កុសល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៨ ខែឧសភា។ 

សូមរម្លឹកថា អតីតមន្រ្តីនគរបាលរូបនេះ ត្រូវបានគេបង្ហោះព្រោងព្រាតតាមបណ្តាញសង្គម ដោយសារលោក​ បានខ្ចីលុយពីស្រ្តីម្នាក់ឈ្មោះ ចិន ស្រីដា នៅខេត្តសៀមរាប ហើយមិនសងលុយ បែរជាប្តឹងម្ចាស់លុយពីបទ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនទៀត។ 

ក្រោយរឿងនេះត្រូវបានចែកចាយព្រាតនៅតាមបណ្តាញសង្គម ក៏ត្រូវបានតុលាការ សម្រេចដាក់នាងឲ្យនៅក្រៅឃុំវិញ៕



Post a Comment

Previous Post Next Post

Kdaily-news ads