Top News

កិច្ចប្រជុំទទួលសំណើរ ដេញថ្លៃគម្រោងសង្កាត់ទឹកវិល និងសង្កាត់ក្របីរៀល មើលឃើញភាពមិនស្មើភាពក្នុងការអនុវត្តនីតិវិធី.!

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣១តុលាឆ្នាំ២០២៥នៅខេត្តសៀមរាប ក្រុងសៀមរាបមាន ការប្រជុំ ទទួលសំណើដេញថ្លៃសាធារណៈ សម្រាប់ គំរោង គម្រោងមូលនិធិឃុំសង្កាត់ចំនួន២ គឺ សង្កាត់ទឹកវិលនិងសង្កាត់ក្របីរៀល។ 

កិច្ចប្រជុំទទួលសំណើទាំងពីរសង្កាត់បានប្រព្រឹត្តឡើង ក្នុងពេលវេលាតែមួយ ដោយគម្រោង មានលក្ខណៈស្រដៀងគ្នា។និងទទួលបានសំណើរត្រឹមតែ២(ប៊ីប)ដូចគ្នា ក្នុងមួយគម្រោងផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងបង្កការសង្ស័យចំពោះសាធារណៈនោះគឺៈ-

.កង្កាត់ក្របីរៀល អាចធ្វើកិច្ចប្រជុំសម្រេចលទ្ធផលនៅកម្រិតសង្កាត់បានតាមនីតិវិធី។

.ខណៈដែលសង្កាត់ទឹកវិល វិញត្រូវបានគណៈកម្មាធិការលទ្ធកម្មសង្កាត់ វេចខ្ចប់យកសំណើរទៅសុំការសម្រេចនៅសាលាខេត្ត តាមរយៈមន្ត្រីនាយកទីខាត់ការផែនការនិងវិនិយោគខេត្តសៀមរាប។

ផ្តើមរឿទាំងពីរនេះបង្ហាញពីភាពមិនស្មើភាពនៃការអនុវត្តច្បាប់និងនីតិវិធីដេញថ្លៃ សម្រាប់គម្រោង មូលនិធិសាធារណៈ ក្រោមការឃ្លាំមើលរបស់លោក គា វណ្ណៈ នាយកទីចាត់ការផែនការនិងវិនិយោខេត្តសៀមរាប។

តាមតម្លាភាពនៃច្បាប់ និងអនុក្រឹត្យស្ដីពីនីតិវិធីដេញថ្លៃ ស្ថាប័នអនុវត្ត ត្រូវមានភាពស្មើភាពយុត្តិធម៌ និងថ្លៃថ្នូរដោយមិនអនុញ្ញាតឲ្យមានការលើកលែង។ ឬការរើសអើងរវាងស្ថាប័នណាមួយឡើយ។

ការសម្រេចខុសគ្នាសម្រាប់ស្ថានភាព ដូចគ្នាអាចជាប្រភពនៃភាពមិនជឿជាក់ និងការខូចប្រជាប្រិយភាពរបស់អាជ្ញាធរ។

អ្នកសារព័ត៌មាននឹងប្រជាពលរដ្ឋមូលដ្ឋាន បានសួរយ៉ាងចំៗថាៈ-

ហេតុអ្វីបានជាគម្រោងសង្កាត់ក្របីរៀលអាចសម្រេចនូវកន្លែង ខណៈសង្កាត់ទឹកវិលត្រូវផ្ញើទៅសាលាខេត្ត តើមានអ្វីខុសគ្នានៅទីនោះទេ? 

សូមជំរាបថា"សំណួរនេះជាការឆ្លុះបញ្ចាំងពីការទាមទារតម្លាភាពនិងសមភាព ក្នុងការអនុវត្តនីតិវិធីរដ្ឋបាល របស់គណៈកម្មាធិការលទ្ធកម្ម។ 

ពាក់ព័ន្ធករណីនេះលោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បានសួរទៅ លោក គា វណ្ណៈ នាយកទីចាត់ការផែនការនឹងវិនិយោគខេត្ត  លោកបានប្រាប់មកអង្គភាពសារព័ត៌មានរាល់ថ្ងៃថា"សម្រាប់សង្កាត់ទឹកវិលទទួលបានសំណើដេញថ្លៃតែចំនួន២ដែរ ប៉ុន្តែដំណើរការលទ្ធកម្មគម្រោងរបស់សង្កាត់ទឹកវិលចំនួន៣លើកមកហើយ ឃើញថាដំណើរការលទ្ធកម្មច្រើនលើកហើយនៅតែមិនគ្រប់ តិចជាងចំនួន៣ ដូច្នេះសង្កាត់ចង់បន្តនីតិវិធីទៅទៀតលើសំណើដេញថ្លៃទាំង២នេះត្រូវស្នើសុំអនុញ្ញាតជាលាយល័ក្ខណ៍អក្សរពីអភិបាលខេត្ត។

អង្គភាពសារព័ត៌មានរាល់ថ្ងៃ និងបន្តតាមដានដល់ដំណាក់កាលសម្រេចរបស់សាលាខេត្តសៀមរាប ដើម្បីឲ្យមានការបង្ហាញច្បាស់ថា" ច្បាប់ត្រូវអនុវត្តស្មើគ្នា មិនមែនសម្រាប់មួយអត់ មួយឱ្យឡើយ៕ អត្ថបទ ឃិន សុខន










Post a Comment

Previous Post Next Post

Kdaily-news ads