(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋភូមិភូមិពន្លឺថ្មីឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ ចាប់ពីគីឡូម៉ែត្រ៥២ ដល់គីឡូម៉ែត្រ៦២ កំពុងផ្ទុះការរិះគន់ និងចោទសួរយ៉ាងខ្លាំង ចំពោះគុណភាព និងសុវត្ថិភាពនៃការអនុវត្តគម្រោងផ្លូវ ខណៈផ្លូវរបស់ក្រុមហ៊ុនTCMត្រូវបានចាក់កៅស៊ូ និងបាញ់គំនូសចរាចរណ៍រួចរាល់ ប៉ុន្តែ ចិញ្ចើមផ្លូវវិញ មិនអាចប្រើប្រាស់បានសម្រាប់យានជំនិះតូចៗ។ ជាក់ស្តែង ចិញ្ចើមផ្លូវនៅតាមខ្សែនេះ មានជម្រាលប្រហែល ៤–៥ តឹកយ៉ាងធំខុសពីគម្រោងផ្លូវ នឹងផ្លូវផ្សេងៗពិសេសផ្លូវធ្វើតគ្នានោះក៏ខុសគ្នាដាច់តែម្តង។ ក្រុមហ៊ុនផ្សេងៗក្រៅពីក្រុមហ៊ុនTCMនេះគេអនុវត្តគម្រោងគេហើយមានជម្រាលផ្លូវជាង១ម៉ែត្រឯណោះ ចំណែកជម្រាលផ្លូវរបស់ក្រុមហ៊ុន TCMវិញបានប្រវែង៤,៥តឹកយ៉ាងធំ ដែលធ្វើឲ្យ ម៉ូតូជិះមិនកើត កង់ជិះមិនកើត បង្ខំឲ្យអ្នកជិះម៉ូតូ និងកង់ ចូលជិះលើផ្លូវឡានធំ ដែលគ្មានជម្រើសផ្សេង។ ស្ថានភាពនេះ បានបង្កហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋ ដែលប្រើម៉ូតូ និងកង់ជាយានជំនិះប្រចាំថ្ងៃ។
(មហាជនចោទសួរយ៉ាងត្រង់ថា):-
- តើការបង្ខំឲ្យម៉ូតូ និងកង់ ចូលជិះលើផ្លូវឡានធំ គឺជាការរៀបចំចរាចរណ៍ ឬជាការបោះប្រជាពលរដ្ឋឲ្យប្រឈមគ្រោះថ្នាក់? តើផ្លូវជាតិ បម្រើតែរថយន្តធំៗ ឬបម្រើប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ?
មិនតែប៉ុណ្ណោះ នៅចំណុច ផ្សារកែវសីមា ប្រហែលគីឡូម៉ែត្រ៦១ ដែលជាតំបន់ទីប្រជុំជន ក៏បានកើតមានបញ្ហាធ្ងន់ធ្ងរមួយទៀត គឺ លូបង្ហូរទឹកចិញ្ចើមផ្លូវមុខផ្សារ បាក់បែកស្ទើរទាំងស្រុង ទាំងសងខាងផ្លូវ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានការជួសជុល ឬដោះស្រាយជាក់លាក់ណាមួយនៅឡើយ។
ពាក់ព័ន្ធករណីនេះ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានរាល់ថ្ងៃថា លូបង្ហូរទឹកមុខផ្សារកែវសីមា ខូចពិតប្រាកដមែន....! ហើយការខូចខាតនេះ បណ្តាលមកពីរថយន្តក្រុមហ៊ុនTCMបើកជាន់អំឡុងពេលអនុវត្តការងារ ដែលចុះឡើងថយចុះថយឡើង ខណៈកាលពីមុន លូនោះមិនទាន់មានការបាក់បែកនោះទេ.....ព្រោះការងាររបស់មន្ទីរ រាល់ថ្ងៃធ្វើការជួសជុលរហូតមិនឲ្យមានការបាក់បែកផុងត្រង់ណាឡើយ។ ទោះជាយ៉ាងណា សំណួរដែលមហាជននៅតែបន្តចោទសួរយ៉ាងឈឺចាប់ថា:-
.តើ..!ហេតុអ្វីផ្លូវធ្វើរួច បាញ់គំនូសចរាចរណ៍រួចហើយ ប៉ុន្តែចិញ្ចើមផ្លូវនៅតែជម្រាលខ្លី ធ្វើឲ្យពិបាកពលរដ្ឋជិៈម៉ូតូកង់មិនអាចប្រើប្រាស់បាន?ត្រូវបង្ខំឲ្យជិៈលើផ្លូវឡាន....?។
-មួយវិញសំខន់ លូបង្ហូរទឹកនៅមុខផ្សារ ដែលជាតំបន់សេដ្ឋកិច្ច និងទីប្រជុំជន តើគួរត្រូវទុកឲ្យខូចបែបនេះ រហូតដល់ពេលណា?
_ បើមានគ្រោះថ្នាក់កើតឡើង ពីការជិះម៉ូតូបង្ខំចូលផ្លូវឡាន ចូលលូបាក់នៅមុខផ្សារ នោះតើភាគីណាជាអ្នកទទួលខុសត្រូវចំពោះជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ?..។
អង្គភាពសារព័ត៌មានរាល់ថ្ងៃ មិនមែនជាអ្នកកំណត់គម្រោង និងមិនមែនជាអ្នកអនុវត្តការងារគម្រោងនោះទេ ប៉ុន្តែមានតួនាទី នាំសម្លេង និងសំណួររបស់មហាជនក្នុងសង្គម មកបង្ហាញជាសាធារណៈ ដើម្បីឲ្យការអភិវឌ្ឍផ្លូវជាតិ មិនត្រឹមតែស្អាតលើផ្ទៃផ្លូវ ប៉ុន្តែត្រូវមាន សុវត្ថិភាពពិតប្រាកដ សម្រាប់មនុស្សពិត ដែលប្រើប្រាស់វារៀងរាល់ថ្ងៃ៕ ដោយ ឃិន សុខន






Post a Comment