Top News

ពីដងផ្លូវដល់តំបន់ភ្នំ ការដឹកនាំយកចិត្តទុកដាក់លើបញ្ហាសម្រាម ព្រោះការងារបរិស្ថានមិនមែនពាក្យស្លោក នេះជាការបង្ហាញសកម្មភាពជាក់ស្តែងរបស់រដ្ឋបាលស្រុកអូររាំង..!


(ខេត្តមណ្ឌលគិរី)៖ រដ្ឋបាលស្រុកអូររាំង ដឹកនាំសម្អាតបរិស្ថាន ត្រៀមទទួលភ្ញៀវបុណ្យចូលឆ្នាំចិន រាល់ថ្ងៃសៅរ៍ រដ្ឋបាលស្រុកអូររាំង តែងតែរៀបចំកម្មវិធីសម្អាតបរិស្ថានជាប្រចាំ មិនត្រឹមតែតាមដងផ្លូវជាតិលេខ៧៦ប៉ុណ្ណោះទេ! គឺទូទាំងតំបន់ភ្នំ និងទីកម្សាន្តនានាក្នុងភូមិសាស្ត្រស្រុកអូររាំងទាំងមូល ការសម្អាតបរិស្ថាននេះ គឺ:-ដើម្បីត្រៀមខ្លួនជាមុន សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនខាងមុខនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមការគិតគូ និងការដឹកនាំដោយយកចិត្តទុកដាក់របស់លោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំង ដែលតែងតែដាក់ការងារបរិស្ថានជាការងារអាទិភាព ដោយផ្តោតលើភាពស្អាត សណ្តាប់ធ្នាប់ និងសោភ័ណភាពតំបន់ទេសចរណ៍។ ការចុះអនុវត្តការងារជាក់ស្តែងនេះ មិនត្រឹមតែធ្វើឲ្យតំបន់ភ្នំ និងទីកម្សាន្តលើខ្នងភ្នំនានា មានភាពស្អាតស្អំប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញគំរូដឹកនាំល្អ និងការអប់រំដោយសកម្មភាពផ្ទាល់ ដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាបរិស្ថានរួមគ្នា។ ជាមួយគ្នានេះ រដ្ឋបាលស្រុកអូររាំង សូមអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតំបន់ភ្នំ និងទីកម្សាន្តនានា សូមមេត្តាវេចខ្ចប់សម្រាមរបស់ខ្លួន ហើយទុកនៅកន្លែងសមរម្យ ដែលងាយស្រួលឲ្យក្រុមការងារស្រុកចូលដឹកសម្អាត និងដោះស្រាយបន្ត។

កម្មវិធីសម្អាតបរិស្ថានរៀងរាល់ថ្ងៃសៅរ៍នេះ បង្ហាញពីឆន្ទៈ និងការទទួលខុសត្រូវរបស់រដ្ឋបាលស្រុកអូររាំង ក្នុងការកសាងស្រុកឲ្យមានភាពស្អាត ទាក់ទាញ និងត្រៀមខ្លួនរួចរាល់សម្រាប់ទទួលភ្ញៀវ ក្នុងបរិយាកាសល្អ និងមានសណ្តាប់ធ្នាប់ល្អ៕ ដោយ ឃិន សុខន





Post a Comment

Previous Post Next Post

Kdaily-news ads