Top News

មន្ទីរសាធារណការ​ខេត្តមណ្ឌលគិរី បន្តការអនុវត្តការកែលម្អផ្លូវជាតិ និងផ្លូវខេត្ត ឆ្លើយតបទិសដៅអភិវឌ្ឍឆ្នាំ២០២៦!

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបន្តអនុវត្តសកម្មភាពការងារកែលម្អ និងថែទាំផ្លូវសំខាន់ៗក្នុងខេត្ត ដោយអនុវត្តតាមផែនការការងារប្រចាំឆ្នាំ ២០២៦។

ជាក់ស្តែង ក្រុមការងារមួយបានអនុវត្តការងារសៀលបិតចិញ្ចើមផ្លូវជាប់ផ្លូវជាតិលេខ ៧៦ ត្រង់កំណាត់ផ្លូវវាងក្រុង ខណៈដែលក្រុមការងារផ្សេងទៀត បានចុះបន្សុី និងកែសម្រួលផ្ទៃផ្លូវដែលមានសភាពស្រុត តាមបណ្តោយផ្លូវជាតិលេខ ៧៦-៤ ស្ថិតក្នុងគម្រោងរីសៀល ឆ្នាំ២០២៦ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ជាមួយគ្នានេះដែរ ក្រុមការងារបូមទឹក បាននិងកំពុងរៀបចំម៉ាស៊ីនបូមទឹក និងសម្ភារៈបច្ចេកទេសផ្សេងៗ សម្រាប់អនុវត្តគម្រោងកាត់ជួសជុលកំណាត់ផ្លូវខេត្តលេខ ៣៧៦៤ (ផ្លូវប៊ូស្រា) ដោយអនុវត្តបច្ចេកទេសស្រោចកៅស៊ូ ២ ជាន់ (DBST) មានប្រវែងសរុប ១,៦០០ ម៉ែត្រ ចាប់ពីគម 01+200 ដល់គម 02+200 និងចាប់ពីគម 07+140 ដល់គម 07+740។


សកម្មភាពការងារខាងលើនេះ ធ្វើឡើងក្រោមការដឹកនាំ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដើម្បីបន្តកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងខេត្តមណ្ឌលគិរី។ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads