(កណ្តាល)៖ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងលើបទល្មើសល្បែងស៊ីសង “ឆ្នោតកន្ទុយលេខវៀតណាម” និងឈានដល់ឃាត់ខ្លួនបុគ្គលិកឆ្នោតវៀតណាម ចំនួន ៣ នាក់ដកហូតនិងវត្ថុតាងពាក់ព័ន្ធជាច្រើន ប្រតិបត្តិការនេះធ្វើឡើងក្រោមគោលការណ៍ណែនាំពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងមានបទបញ្ជាផ្ទាល់ពី លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល។ ប្រតិបត្តិការបង្ក្រាបខាងលើ បានអនុវត្តនៅវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ វត្ថុតាងដែលសមត្ថកិច្ចដកហូត រួមមាន សន្លឹកឆ្នោតកន្ទុយលេខ ទូរស័ព្ទដៃ ឯកសារពាក់ព័ន្ធល្បែងឆ្នោតវៀតណាម និងម៉ូតូចំនួន ២ គ្រឿង បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ យ៉ាងណាមិញ ប្រភពពីភ្នាក់ងារដើមរាំងបានប្រាប់ថាកាលពីថ្ងៃទី៤ខែកម្ភៈឆ្នាំ២០២៦ មុនពេលសមត្ថកិច្ចធ្វើប្រតិបត្តិការឃាត់ខ្លួន ក្រុមបុគ្គលិកឆ្នោតវៀតណាមទាំង៣នាក់ខាងលើនេះ គឺ:-ដោយសារកាលពីថ្ងៃទី៤ខែកម្ភៈម្សិលម៉ិញក្រុមពួកឆ្នោតកន្ទុយលេខវៀតណាមទាំងនោះ បានបំពានដល់សុវត្ថិភាពអ្នកសារព័ត៌មាន ដោយបើកម៉ូតូចំនួន ៣ គ្រឿង ដេញព័ទ្ធសហការីសារព័ត៌មាន “ដើមរាំង” កណ្តាលថ្ងៃ ក្នុងបំណងបំភិតបំភ័យ និងរារាំងការចុះយកព័ត៌មាន បណ្ដាលឲ្យសហការីសារព័ត៌មានត្រូវរត់ចូលសុំការពារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្លុង និងបានដាក់ពាក្យបណ្ដឹងជាផ្លូវការ។
ខាងលើនេះជាបណ្តាញ សាច់រឿងដែលពាក់ព័ន្ធ ការចាប់ខ្លួនភ្នាក់ងារឆ្នោតវៀតណាម ៣ នាក់ នៅស្រុកខ្សាច់កណ្ដាល។ សូមរំលឹកជូនថ្នាក់ដឹកនាំជាន់ខ្ពស់មេតាជ្រាបផងដែរ ការចាប់ខ្លួនភ្នាក់ងារឆ្នោតកន្ទុយលេខវៀតណាម ៣ នាក់នេះ គ្រាន់តែជាចុងខ្សែបណ្តាញ មិនមែនជាមេធំឡើយ ខណៈប្រតិបត្តិការបង្ក្រាបជាច្រើនដងកន្លងមក ត្រូវបានបរាជ័យ ដោយមេឆ្នោត និងបុគ្គលសំខាន់ៗ រត់គេចមុនសមត្ថកិច្ចទៅដល់ដែលជាហេតធ្វើឲ្យ បង្កសំណួរ អំពី ការលេចធ្លាយផែនការបង្ក្រាប របស់លោក លីវ វណ្ណថេងអភិបាលស្រុកល្វា ត្រូវបរាជ័យ កាលពីថ្ងៃទី២៨មករាកន្លងទៅម្តង នេះក៏ដោយសារអំណាមមេឆ្នោតមានងារធំ នឹងមានបណ្តាញជាសមត្ថកិច្ច។ ហើយអ្វីដែលកំពុងបង្កការព្រួយបារម្ភ គឺក្រុមឆ្នោតវៀតណាម ហ៊ានដេញព័ទ្ធ និងបំភិតបំភ័យសហការីសារព័ត៌មាន “ដើមរាំង” កណ្តាលថ្ងៃ មេះបង្ហាញថា បណ្តាញល្បែងនេះ មិនខ្លាចច្បាប់ និងមិនខ្លាចអំណាចរដ្ឋឡើយ។ ជុំវិញបញ្ហានេះ សារព័ត៌មាន និងប្រជាពលរដ្ឋ សូមស្នើសុំយ៉ាងទទូចដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មេត្តាដាក់នទបញ្ជាឲ្យមាន ការស៊ើបអង្កេតស៊ីជម្រៅ វែកមុខមេធំ និងមន្ត្រីណា ដែលអាចជាប់ពាក់ព័ន្ធនឹងការការពារ ឬផ្តល់ដំណឹងដល់ល្បែងឆ្នោតវៀតណាម ។ព្រោះបើចាប់តែភ្នាក់ងារ ប៉ុន្តែមេនៅសេរី នោះល្បែងស៊ីសង និងការគំរាមអ្នកសារព័ត៌មាន នឹងមិនមានថ្ងៃចប់ឡើយ៕ ដោយ ឃិន សុខន






Post a Comment