(កណ្តាល)៖ កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២៦
ស្តីពីករណី:អំពើលួចនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ថ្ងៃទី០៩ខែមករាឆ្នាំ២០២៦វេលាម៉ោង ០៨:០០នាទី
នៅចំណុច:ផ្ទះអ្នកប្រជាពលរដ្ឋក្នុងភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំពោះជនរងគ្រោះមានចំនួន០៤នាក់និងជនសង្ស័យ ០៥នាក់៖
១.ឈ្មោះហ៊ន សុភាវុនភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៥ឆ្នាំ
-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
២.ឈ្មោះ រិន សារឿន ហៅបារាំង ភេទប្រុស អាយុ២៤ឆ្នាំមានលំនៅភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៥ឆ្នាំ
-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
៣.ឈ្មោះ ពៅ កុសល ហៅ សួរ ភេទប្រុសអាយុ ២៦ឆ្នាំមានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ១២ឆ្នាំ
តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
៤.ឈ្មោះឌី អ៊ី ភេទប្រុស អាយុ ៤៦ឆ្នាំមានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៧ឆ្នាំ
-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
៥.ឈ្មោះ យឹម ស៊ីណាត ភេទប្រុស អាយុ ៣៤ឆ្នាំ មានលំនៅភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៦ឆ្នាំ
-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
សំភារ:បាត់បង់រួមមាន:
១.អង្ករ៤០គីឡូតិ៍, ចានដែក០១, ប្រេងសណ្តែក ចំណុះ៣លីត្រ, សាប៊ូបោកខោអាវ ៥kg, ឆ្នាំងដាំបាយ០១, កំសៀវទឹក០១,(ជារបស់ឈ្មោះប៉ុន រ៉ាមី ភេទប្រុស) ។
២.មាន់០៣ក្បាល, កូនមាន់០៩ក្បាល, ឆ្នាំងបាយ០២, ឆ្នាំងសម្ល០២, ខ្ទះឆា០២, (ជារបស់ឈ្មោះ ផូ សុភី ភេទស្រី) ។
៣.ផ្លែម្រេះ១បាវ ទម្ងន់៤០Kg (ជារបស់ឈ្មោះ សួង សុផាត ភេទប្រុស)
៤.ឆ្នាំងបាយអគ្គីសនី០១, ចង្ក្រានហ្គាសតូច ពណ៌លឿង០១ (ជារបស់ឈ្មោះ ឌឿ អាន ភេទប្រុស) ។
វត្ថុតាងចាប់យក:
១. អង្ករ កន្លះធុងប៉េត្រូទម្ងន់១១kg, ចង្ក្រានហ្គាស០១ ពណ៌លឿង, ឆ្នាំងបាយតូច០១, កំប៉ុងហ្គាស០៣, គំរបឆ្នាំងបាយ០១, ចានបាយ០២, ចានដែកធំ០១ (ជារបស់ជនសង្ស័យឈ្មោះ ហ៊ន សុភាវុន ភេទប្រុស) ។
២.ផ្លែម្រះ ១បាវ ទម្ងន់១៨kg (ជារបស់ជនសង្ស័យឈ្មោះ ឌី អ៉ី ភេទប្រុសនឹងឈ្មោះ យឹម ស៊ីណាត ភេទប្រុស) ។
៣.ទំពាំង ទម្ងន់៥Kg(ជនរបស់ជនសង្ស័យឈ្មោះរិន សារឿន ហៅបារាំងភេទប្រុស) ។
នៅថ្ងៃទី៤ខែមករាឆ្នាំ២០២៦កម្លាំងនគរបាលស្រុកកៀនស្វាយបានទទួលពត៌មានពីបណ្តាញសង្គម Facebook របស់ឈ្មោះ ឯម សុភ័ក្ត្រ ភេទប្រុស ថា: សូមជម្រាបជូនលោកសមត្ថកិច្ចស្រុកកៀនស្វាយ ជួយទប់ស្កាត់និងបង្ក្រាបបទល្មើសចោរកម្មនៅភូមិកោះប្រាក់ចាស់ផង លួចខ្លាំងណាស់។
ក្រោយពីទទួលបានពត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍ភូមិធំសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះធ្វើការស្រាវជ្រាវនៅក្នុងភូមិកោះប្រាក់ចាស់រហូតមកដល់ថ្ងៃទី៩ខែករាឆ្នាំ២០២៦ម៉ោង ៨:០០នាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ គឺ ឈ្មោះ ពៅ កុសល ហៅ សួរ និងឈ្មោះ រិន សារឿន ដើម្បីសួរនាំ ហើយជនសង្ស័យទាំង ២នាក់បាននាំកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់រោងរបស់ជនសង្ស័យឈ្មោះ ឌី អ៊ី ភេទប្រុស និងឈ្មោះ យឹម ស៊ីណាត ភេទប្រុស កំពុងដេកនៅក្នុងរោង ពេលនោះកម្លាំងសមត្ថកិច្ចយើង ក៏ធ្វើការឆែកឆេរ បានឃើញផ្លែម្រះ ១ប៉ាវ និងទំពាំង ១ថង់ ហើយក៏បានឃាត់ខ្លួនជនសង្ស័យនឹងវត្ថុតាងយកមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍មកទៀតថា ជនសង្ស័យឈ្មោះ ហ៊ន សុភាវុន ភេទប្រុស ដែលជាបក្សពួកជាមួយជនសង្ស័យទាំង ៤នាក់ ទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្តិ៍ សហការជាមួយមេភូមិកោះប្រាក់ចាស់ និងកម្លាំងប្រជាការពារ ធ្វើការឃាត់ខ្លួនឈ្មោះ ហ៊ន សុភាវុន ភេទប្រុស សួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំហើយបានបញ្ជូនជនសង្ស័យទាំង៥នាក់ បន្តទៅឃុំខ្លួនបន្តនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។






Post a Comment