Top News

ចៅតិរិច្ឆាន ខឹងសុំលុយតាទិញម៉ូតូមិនបាន វាយសំពងលោកតាបង្កើតខ្លួនឯងបណ្តាលអោយបែកក្បាលរងរបួសកំពុងសង្រ្គោះនៅឯមន្ទីរពេទ្យ.!


ភ្នំពេញ៖ ករណី ហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើបេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណវ៉ៃជនរងគ្រោះ) កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 សមត្ថកិច្ចបានអោយដឹងថា. ជនរងគ្រោះមាន ឈ្មោះ ខៀវ នួន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 ចំណែកជនសង្ស័យ ដែលត្រូវជាចៅមាន ឈ្មោះ រស់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។   

  វត្ថុតាងចាប់យក៖ បេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណ ចំនួន០១ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ ខៀវ នួន  កំពុងនៅផ្ទះស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ រស់ រស្មី (ត្រូវជាចៅបង្កើត) ក៏បានដើរមកនិយាយសុំជនរងគ្រោះទិញម៉ូតូ ហើយជនរងគ្រោះក៏បានស្ដីបន្ទោសឲ្យជនសង្ស័យរួចនិយាយថា តាគ្មានលុយទេ ស្រាប់តែជនសង្ស័យស្ទុះទៅយកបេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណវ៉ៃមកលើជនរងគ្រោះចំក្បាលខាងក្រោយបណ្តាលឲ្យបែកហូរឈាម សន្លប់ដួលទៅលើបេតុងក្នុងផ្ទះ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹក កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុស្រាប់ក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង៖ ១/បេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណ ចំនួន០១  យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកចាត់ការតាមនីតិវិធីច្បាប់តែម្តង ចំណែកជនរងគ្រោះសមត្ថកិច្ចក៏បានហៅរថយន្តសង្គ្រោះបន្ទាន់យកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ               (ព្រះកុសមៈ ) ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើបេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណ វ៉ៃជនរងគ្រោះប្រាកដមែន រួចឈ្មោះ សាន មាឃ ភេទប្រុស អាយុ២៩ឆ្នាំ តំណាងឲ្យជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕ដោយ៖ ទី ភារុន




Post a Comment

Previous Post Next Post

Kdaily-news ads