(មណ្ឌលគិរី)៖ ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពការងាររដ្ឋបាល ឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦ ប្រកបដោយភាពម៉ត់ចត់ តម្លាភាព និងការចូលរួមយ៉ាងសកម្មពីគ្រប់អង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំពិភាក្សានេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ការយកចិត្តទុកដាក់ខ្ពស់ ការរៀបចំផែនការយ៉ាងម៉ត់ចត់ និងភាពទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ របស់រដ្ឋបាលខេត្ត ក្នុងការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងស្របតាមគោលនយោបាយរដ្ឋ។ ក្រោមការដឹកនាំដោយ លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត កិច្ចប្រជុំនេះ បានបង្ហាញពីសមត្ថភាពដឹកនាំ ដោយមានចក្ខុវិស័យច្បាស់លាស់ និងការសម្របសម្រួលយ៉ាងសកម្ម រវាងអង្គភាពចំណុះ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការបូកសរុបលទ្ធផលការងារកន្លងមក មានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងអាចកំណត់ទិសដៅអនុវត្តបន្តបានយ៉ាងច្បាស់លាស់។ ជាពិសេស កិច្ចប្រជុំនេះ ក៏ឆ្លុះបញ្ចាំងពី ស្មារតីសហការល្អ វិន័យការងារខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នា របស់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល សេវាសាធារណៈ និងការបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាព និងទំនុកចិត្ត សម្រាប់ការអភិវឌ្ឍខេត្តឱ្យរីកចម្រើនប្រកបដោយចីរភាព៕ អត្ថបទ ដោយ ឃិន សុខន
រដ្ឋបាលខេត្តពង្រឹងប្រសិទ្ធភាពការងារ ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលឆ្នាំ២០២៥ និងកំណត់ទិសដៅអនុវត្តឆ្នាំ២០២៦!
លន់ គិរី
0






Post a Comment