ភ្នំពេញ៖ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានទទួលព័ត៌មានពីឈ្មោះ LAI QINGXIONG ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM4320000 ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង២៧នាទីរំលងអាធ្រាត្រ កូនស្រីរបស់ខ្លួនឈ្មោះ LAI YUQING ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG2493150 បានធ្លាក់ពីលើផ្ទះ (ជាន់ទី០១) ស្ថិតនៅ ក្រុមទី០១ ភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដើម្បីសម្រាកព្យាបាល ដោយសង្ស័យករណី ឃាតកម្ម រហូតមកដល់វេលា ម៉ោងប្រហែល១៧និង០០នាទី ឈ្មោះ LAI YUQING បានទទួលមរណៈភាពនៅមន្ទីរពេទ្យ។
ក្រោយទទួលពាក្យបណ្ដឹង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងស្រាវជ្រាវលើករណីនេះ។
ក្រោយមកកម្លាំងជំនាញក៏បាននាំជនសង្ស័យឈ្មោះ JATLA SIDDARTHA ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែន លេខZ7920538 និងឈ្មោះ LI FANG ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EK9781510 មកកាន់នាយកដ្ឋានដើម្បីការសាកសួរ។ បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន២នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕




Post a Comment