(ស្វាយរៀង)៖ បើច្បាប់ជាតិ ត្រូវបានគេអនុវត្តត្រឹមត្រូវ និងស្មើភាព កាស៊ីណូ “៦៧” នៅច្រកទ្វារព្រំដែនទ្វេភាគីសំរោង មិនអាចដំណើរការល្បែងស៊ីសងឲ្យជនជាតិខ្មែរ ចូលលេងយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះបានឡើយ។
ប៉ុន្តែការពិតជាក់ស្ដែង កំពុងបង្ហាញផ្ទុយស្រឡះពីអត្ថន័យនៃ “រដ្ឋបាលនីតិរដ្ឋ”។
. ល្បែងស៊ីសងដំណើរការរាល់ថ្ងៃ
. ខ្មែរចូលលេងដោយសេរី
. លុយភ្នាល់ធំៗ
. ជនបរទេសឆ្លងដែនចេញចូលជាប្រចាំ
សំណួរធ្ងន់ៗត្រូវបានលើកឡើងថា៖
តើច្បាប់ជាតិ កំពុងតែត្រូវបានមើលរំលង ឬកំពុងត្រូវបានបំពានដោយចេតនា?
យោងតាមច្បាប់ និងអាជ្ញាប័ណ្ណកាស៊ីណូនៅកម្ពុជា គោលការណ៍ច្បាស់លាស់ណាស់
_ មិនអនុញ្ញាតឱ្យជនជាតិខ្មែរ ចូលលេងល្បែងស៊ីសង
: អនុញ្ញាតតែជនបរទេស ដែលមានលិខិតឆ្លងដែនត្រឹមត្រូវ
តែយ៉ាងណាមិញ កាស៊ីណូ “៦៧” បែរជាអាចបើកទ្វារឲ្យខ្មែរ ចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាប ឬទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។ កាន់តែធ្ងន់ធ្ងរ មានការអះអាងថា ជនជាតិវៀតណាម ដែលឆ្លងដែនចូលមកលេងល្បែងក្នុងដីខ្មែរ ត្រូវបង់ប្រាក់ចំនួន ២៥ម៉ឺនដុង/ម្នាក់/ថ្ងៃ តាមរយៈភាគីទីបី ជាថ្នូរនឹងការអនុញ្ញាតឲ្យចេញចូលដោយរលូន។
. ប្រសិនបើការអះអាងនេះជាការពិត
. នោះមានន័យថា ប្រព័ន្ធគ្រប់គ្រងព្រំដែន និងការអនុវត្តច្បាប់ កំពុងត្រូវបានបម្លែងជាប្រព័ន្ធចំណូលក្រៅផ្លូវការ
. និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្ដីថ្លៃថ្នូរនៃស្ថាប័នរដ្ឋ
អ្វីដែលធ្វើឱ្យសាធារណមតិកាន់តែព្រួយបារម្ភ គឺភាពស្ងៀមស្ងាត់របស់មន្ត្រីពាក់ព័ន្ធ ខណៈការចោទប្រកាន់មានលក្ខណៈធ្ងន់ និងពាក់ព័ន្ធផលប្រយោជន៍សាធារណៈ។
. ស្ងៀមស្ងាត់ មិនមែនជាចម្លើយ
. មិនដឹង មិនអាចជាមូលហេតុគេចចេញពីការទទួលខុសត្រូវ
. ហើយការមិនបកស្រាយ កាន់តែបង្កើនការសង្ស័យពីសាធារណមតិ
ករណីនេះ មិនមែនជាបញ្ហាកាស៊ីណូមួយកន្លែងនោះទេ
ប៉ុន្តែជាការឆ្លុះបញ្ចាំងពី៖
- ភាពធូរលុងនៃការគ្រប់គ្រងច្បាប់
-ការបាត់បង់ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស
- ហានិភ័យលើសង្គម គ្រួសារ និងយុវជនខ្មែរ
សារព័ត៌មានយើង សូមអំពាវនាវយ៉ាងតឹងរ៉ឹង និងច្បាស់លាស់៖
. ឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ
. ឱ្យអនុវត្តច្បាប់ដោយគ្មានការរើសអើង
. កុំឲ្យអាជីវកម្មល្បែងស៊ីសង ក្លាយជាតំបន់ “ក្រៅច្បាប់”
បើច្បាប់មិនត្រូវបានអនុវត្តដោយរឹងមាំ
. នោះ “នីតិរដ្ឋ” គ្រាន់តែជាពាក្យស្លោក
.ហើយអ្នករងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋ និងសង្គមជាតិ
សារព័ត៌មានយើង នឹងបន្តតាមដានករណីនេះ ដោយឈរលើគោលការណ៍ ពិត ត្រឹមត្រូវ និងទទួលខុសត្រូវចំពោះសង្គម៕អត្ថបទ ដោយ ឃិន សុខន










Post a Comment