Top News

មេបញ្ជាការកងអនុសេនាធំទី២ ដឹកនាំការងារបង្ករបង្កើនផល និងចិញ្ចឹមសត្វ ប្រកបដោយចក្ខុវិស័យ ដើម្បីពង្រឹងជីវភាព និងសមត្ថភាពអង្គភាព!


(មណ្ឌលគិរី)៖ កងអនុសេនាធំទី២នៃកម្លាំងការពារព្រុំដែនគោកខេត្តមណ្ឌលគិរី ក្នុងបរិបទនៃការពង្រឹងសមត្ថភាពអង្គភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កងកម្លាំងនាយទាហាន  ការងារបង្ករបង្កើនផល និងចិញ្ចឹមសត្វ ត្រូវបានចាត់ទុកថាជាគោលនយោបាយសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតីឯករាជ្យភាព ភាពអត់ធ្មត់ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង កងអនុសេនាធំទី២ បានអនុវត្តការងារបង្ករបង្កើនផលយ៉ាងសកម្ម និងមានរបៀបរៀបចំច្បាស់លាស់ ដោយមានការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់ពី លោក អ៊ុច សុភក្តិ មេបញ្ជាការកងអនុសេនាធំទី២ ដែលបានបង្ហាញពីសមត្ថភាពដឹកនាំ ការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍអង្គភាព។ ក្នុងនោះ អង្គភាពបានចិញ្ចឹមជ្រូកមេ កាត់ជ្រូកព្រៃពោះធំ (ផើម) ចំនួន ៤ ក្បាល នៅក្នុងខែមករាឆ្នាំ២០២៦នេះ និងបាជ្រូកចំនួន ១ ក្បាល ព្រមទាំងរៀបចំស្រះចិញ្ចឹមត្រីមួយ ដែលមានបណ្តោយ ៧០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ ដើម្បីធានាប្រភពអាហារដែលមានស្ថិរភាព និងគុណភាពសម្រាប់កងកម្លាំង។ លើសពីនេះ លោកមេបញ្ជាការ ក៏បានដឹកនាំឲ្យរៀបចំតង់សម្រាប់បង្កាត់ពូជចក ដើម្បីធ្វើជាចំណីត្រី និងអភិវឌ្ឍសួនច្បារដាំបន្លែធម្មជាតិ សម្រាប់ផ្គត់ផ្គង់អាហារប្រចាំថ្ងៃ ជួយកាត់បន្ថយការចំណាយ និងបង្កើនភាពគ្រប់គ្រាន់ក្នុងអង្គភាព។ ការងារទាំងនេះ មិនត្រឹមតែបង្ហាញពីការគិតគូរយ៉ាងម៉ត់ចត់ និងការគ្រប់គ្រងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពកងកម្លាំងក្រោមឱវាទ ដែលជាគំរូល្អសម្រាប់អង្គភាពផ្សេងៗយកទៅអនុវត្តតាម។ ជារួម ការដឹកនាំរបស់ លោក អ៊ុច សុភក្តិ មេបញ្ជាការកងអនុសេនាធំទី២ បានបង្ហាញយ៉ាងច្បាស់ថា ការអភិវឌ្ឍអង្គភាព មិនមែនអាស្រ័យតែលើភារកិច្ចការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើការបង្កើតមូលដ្ឋានជីវភាពរឹងមាំ ដែលជាកម្លាំងចិត្ត និងកម្លាំងស្នូលសម្រាប់ការបំពេញភារកិច្ចជាតិឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads