(ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏មានចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់របស់ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី មន្ត្រីបច្ចេកទេស និងក្រុមការងារនៃមន្ទីរ បានបន្តចុះអនុវត្តការងារថែទាំ និងជួសជុលផ្លូវជាតិលេខ ៧៦ យ៉ាងសកម្ម ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត។
ជាក់ស្តែង ក្រុមការងារបានអនុវត្តការងារកាយជួសជុលផ្ទៃផ្លូវស្រុតប៉ោង នៅចន្លោះ PK169–PK170 ព្រមទាំងការងារកៀកិន្ឋគ្រួសក្រហម នៅចន្លោះ PK28+500–PK30 ដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់។
ក្នុងនោះ ក្រុមទី២ បានអនុវត្តការងារជីកជួសជុលផ្លូវស្រុតប៉ោងលើផ្លូវជាតិលេខ ៧៦ នៅចំណុច PK169+700, PK169+500, PK170+700 និង PK171+200 ជាច្រើនកន្លែង ដែលជាចំណុចសំខាន់បង្កហានិភ័យដល់អ្នកប្រើប្រាស់ផ្លូវកន្លងមក។
ជាមួយគ្នានេះផងដែរ ក្រុមទី៣ និងក្រុមទី៤ បានបន្តការងារបិទសំបុកមាន់ កាត់ស្មៅសម្អាតដងផ្លូវ និងថែទាំផ្លូវក្នុងគម្រោងរីសៀល ឆ្នាំ២០២៥ នៅចន្លោះ PK94–PK95 និង PK108–PK112+500 ដើម្បីធានាភាពស្អាត សោភ័ណភាព និងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។
សកម្មភាពទាំងអស់នេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរ ពិសេសការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ លោក រស់ គឹមធន ដែលតែងតែដាក់អត្ថប្រយោជន៍សាធារណៈ និងសុវត្ថិភាពប្រជាពលរដ្ឋជាគោលដៅអាទិភាព។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី នឹងបន្តអនុវត្តការងារថែទាំ និងជួសជុលផ្លូវថ្នល់ជាបន្តទៀត ដើម្បីរួមចំណែកអភិវឌ្ឍខេត្តមណ្ឌលគិរីឲ្យកាន់តែរីកចម្រើន និងបម្រើប្រជាពលរដ្ឋបានកាន់តែប្រសើរ៕អត្ថបទ ដោយ ឃិន សុខន








Post a Comment