Top News

នគរបាល​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​ ២នាក់​ ស្ថិតនៅ​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​​ ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ក្រោយ​ពលរដ្ឋ​រាយការណ៍​តាម​ App NoDrug



(ខេត្ត​បន្ទាយមានជ័យ​)៖​ នៅថ្ងៃទី​៣១ ខែ​តុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម ឧត្ដមសេនីយ៍ទោ​ ឃន តារាសម្បត្តិ​ អគ្គលេខាធិការរង​ និងជាប្រធានអនុគណៈកម្មការ​ប្រចាំ​បញ្ជា​២៤ម៉ោង​ បានបញ្ជា​កម្លាំងអនុគណ:កម្មការ​ សហការ​និង​ផ្ដល់​ព័ត៌មាន​ដល់​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល​ក្រុង​ប៉ោយប៉ែត​ បានចុះ​ស៊េីប​អង្កេត​ស្រាវជ្រាវ​ បង្ក្រាប​បានករណី​ ចែកចាយ​ នឹងប្រេី​ប្រាស់​ នូវ​សារធាតុ​ញៀន​ ក្នុង​បទ​ល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ លទ្ធផល​វិជ្ជមាន​(+)​ នឹង​បានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ ស្រី​ ១នាក់មានឈ្មោះដូច​ខាង​ក្រោម​៖

១.ឈ្មោះ​ អឿន​ សៀវឡុង​​​ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ

២.ឈ្មោះ​ ទី​ ឡាង​ ភេទ​ស្រី​​ អាយុ​៣១ឆ្នាំ​ ជនជាតិ​ខ្មែរ​

_សម្ភារៈ​ និងវត្ថុ​តាង៖

១-​ ថ្នាំ​គ្រាប់​ ពណ៌​ក្រហម​ មាន​អក្សរ​(WY)​ ពីលេី​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​ ៩៩៦គ្រាប់​ (​ ក្នុង​នោះ​មាន​ពណ៌​បៃតង​ ចំនួន​១០គ្រាប់​ )

២-​ ទូរសព្ទ​ដៃ​ ចំនួន​២គ្រឿង​

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​ និង​វត្ថុ​តាង​ត្រូវ​​បានកសាង​សំណុំរឿង​បញ្ជូន​​ទៅ​ អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយប៉ែត​  ចាត់​ការ​តាមនីតិវិធីច្បាប់​។



Post a Comment

Previous Post Next Post

Kdaily-news ads