Top News

Breaking៖ ប៉ូលិសស្រុកកៀនស្វាយ ចាប់ខ្លួនបុរសម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស.!


(កណ្តាល)៖ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្រាវជ្រាវនិងឈានដល់ចាប់ខ្លួនបុរសម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅនៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ជនត្រូវចោទឈ្មោះ សុត ស៊ីចាន់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថាការចាប់ខ្លួនជនត្រូវចោទរូបនេះគឺអនុវត្តតាមដីកាដែលចេញដោយលោក ជា សុខច័ន្ទដេត ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ប្រព្រឹត្តនៅចំណុច ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។បច្ចុប្បន្នជនខាងលើត្រូវបានកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋានស្រុកកៀនស្វាយធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕



Post a Comment

Previous Post Next Post

Kdaily-news ads