កណ្តាល៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ខ្មែរ-ចិន ០៦នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ បង្ករឡើងដោយរថយន្តសេរីទំនើបជនជាតិចិនបុកគែមផ្លូវកៅស៊ូ ជ្រុលទៅបុកម៉ូតូ បន្តទៅបុកបង្គោលថ្មស្លាកសញ្ញាចរាចរណ៏ ហើយ ក្រឡាប់ជាច្រើនជុំ ដោយជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះនិងមន្ទីរពេទ្យ ជូមិនសៀ កម្ពុជា-ចិន ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី នៅលើមហាវិថីសម្តេចហ៊ុនសែន ស្ថិតក្នុងភូមិព្រែកហូរលិច(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក យី វណ្ណដាអធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា÷ នៅវេលាកើតហេតុ មានរថយន្តសេរីទំនើប០១គ្រឿងម៉ាក LANDCRIUSER ពណ៌ស
ពាក់ស្លាកលេខភ្នំពេញ2BK-6081
មានជនជាតិចំនួន ០៤នាក់ ។ ទី០១ - អ្នកបើកបរឈ្មោះ XU HUAWEN ភេទប្រុស អាយុ ៣៦ឆ្នាំ (របួសស្រាល), ទី០២- ឈ្មោះ CHEN LIANGCAI ភេទប្រុស អាយុ ៣២ឆ្នាំ(របួសស្រាល),ទី០៣-ឈ្មោះ CHEN BISONG ភេទប្រុស អាយុ៣៥ឆ្នាំ(របួសស្រាល),
ទី០៤- ឈ្មោះ GAO KUNភេទស្រី អាយុ ២៨ឆ្នាំ (របួសធ្ងន់)ជនជាតិចិនទាំង០៤នាក់ស្នាក់នៅភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល រថយន្តបើកបរមានទិសដៅពីកើតទៅលិច លុះពេលបើកដល់ចំណុចកើតហេតុតៃកុងងោកងុយរេចង្កូតមកស្តាំធ្លាក់ចេញពីផ្លូវកៅស៊ូ មកលើផ្លូវគ្រួស ហើយខំបួងចង្កូតមកឆ្វេងវិញ កង់រថយន្តបានបុក គែមផ្លូវកៅស៊ូកម្រាស់០២តឹក បណ្តាលអោយបាក់បែកខ្នងថាសកង់រថយន្តនិងបែកកង់ខាងឆ្វេង រួចបន្តទៅប៉ះម៉ូតូមួយគ្រឿងម៉ាកHONDA ADV ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1KQ-2717 (ពាក់មួកសុវត្ថិភាព និងមានកកញ្ចក់មើលក្រោយ)បើកបរមានទិសដៅពីកើតទៅលិច (ស្របទិសគ្នា)បើកបរដោយឈ្មោះ អុច ច័ន្ទកុសល្យ ភេទ
ប្រុសអាយុ ៣០ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិ(២) សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងមានអ្នករួមដំណើរជា ស្ត្រីឈ្មោះឡំ សារីន អាយុ២១ឆ្នាំ(រងរបួសស្រាល) មានទីលំនៅភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ចំនែករថយន្តបានជ្រុលទៅបុកបង្គោលថ្មទំហុំ ០៥តឹកបួនជ្រុង ជាស្លាកសញ្ញាបន្ថយល្បឿន បានរបើករលើងបាក់អស់ចំនួន០១ដើម ហើយរថយន្តបានក្រឡាប់ផ្កាប់ផ្ងាជាច្រើនជុំ ចម្ងាយជាច្រើនម៉ែត្រ បណ្តាលអោយផ្ទុះពោងសុវត្ថិភាពក្នុងការប៊ីនខាងមុខទាំងពីរ បាក់ថាសកង់និងបែកកង់ខាងឆ្វេងទៅមុខលែងរួច ។ ការខូចខាត៖ រថយន្តរងការខូចខាតធ្ងន់ ចំនែកម៉ូតូរងការខូចខាតស្រាល និងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីអនុវត្តន៌តាមនិតិវិធីច្បាប់ ។
សមត្ថកិច្ចជំនាញបានដាក់សេចក្តីស្និដ្ធានថា÷ មូលហេតុគឺបណ្តាលមកពី អ្នកបើកបររថយន្ត ងោកងុយ ហើយបើកបរក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នទើបមានគ្រោះថ្នាក់ចរារចរណ៏កើតឡើង ៕









Post a Comment