ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខM1 ផ្លូវលេខ01 ភូមិក្រាំងទ្រា ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនិងករណី លួចកាច់កម៉ូតូ ០៤គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ១Y-០១១៦, ម៉ាក Honda Beat ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង១T-៥៧២៧, ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ១LW-៥៧២៧ និងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ១V-៤៤៤២ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួល ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ សឿម សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។ សម្ភារៈដកហូតរួមមាន៖
-ម៉ូតូចំនួន ០២គ្រឿងម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១Y-០១១៦ (មិនប្រក្រតី) និងម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FU-០៦៦១ (មិនប្រក្រតី)។
-ដែកសំប៉ែតមុខស្រួច ចំនួន ០២ដើម
-សោរទីបលេខ ០៨ ចំនួន ០៤ដើម
-ស្លាកលេខម៉ូតូចំនួន ០៣សន្លឹក (ភ្នំពេញ1AM-7429 , ភ្នំពេញ1HF-4710 ,ភ្នំពេញ1CT-5516)។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕



Post a Comment