Top News

ស្រុកកោះញែកប្រារព្ធពិធីប្រណាំងទូកតាមប្រពៃណីជាតិឆ្នាំ២០២៥តាមប្រពៃណីជាតិ.👇

មណ្ឌលគិរី៖ នៅថ្ងៃទី១និងថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ ២០២៥នេះ ស្រុកកោះញែកខេត្តមណ្ឌលគិរីប្រារព្ធពិធីប្រណាំងទូកខ្នាតតូច តាមប្រពៃណីជាតិដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុក។ 

ពិធីប្រណាំងទូកឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងចំនួន១០ ទូកមកពីបណ្ដាលស្រុកក្រុងនិងអង្គភាពផ្សេងៗ។ ពិធីប្រណាំងបានប្រារព្ធឡើង ក្នុងទឹកទំនប់ អូរប្រង់ ស្ថិតក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ក្នុងបរិយាកាសសប្បាយរីករាយ។ 

ក្រោមអធិបតីលោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋចូលរួមជាច្រើនផងដែរ។






Post a Comment

Previous Post Next Post

Kdaily-news ads