Top News

ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ឡើងវិញអំពីការធ្វើសមយុទ្ធឆ្មាំអង្គរ.!👇


នៅក្រៅក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលរៀបចំឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក  លោក Pete Hegseth បានស្កាត់ជួបក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth សរសេរលើទំព័រហ្វេសប៊ុកផ្លូវការ បន្ទាប់ពីជំនួបដូច្នេះ÷«ជាជំនួបដ៏អស្ចារ្យជាមួយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងកូឡាឡាំពួរ។ យើងបានឯកភាពគ្នាជាថ្មី ក្នុងការចាប់ផ្តើមធ្វើលំហាត់សមយុទ្ធយោធាទ្វេភាគីដ៏សំខាន់បំផុតរបស់យើងជាមួយកម្ពុជា។ កិច្ចព្រមព្រៀងកូឡាឡាំពួរ (The KL Accords) បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី ត្រាំ (Trump) ចំពោះសន្តិភាព តាមរយៈកម្លាំងនៃអំណាច។»

ក្រៅពីជំនួបទ្វេភាគីជាមួយកម្ពុជា, រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកក៏មានជំនួបចតុភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ-កម្ពុជា-ថៃ- ម៉ាឡេស៊ី ក្នុងថ្ងៃទី៣១ ខែតុលា ផងដែរ។



Post a Comment

Previous Post Next Post

Kdaily-news ads