ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ ១៤-១៥ ស្ថិតក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង លេខ ភ្នំពេញ 2A N-3 77 5 ម្ចាស់គេចខ្លួន ដឹកគ្រឿងសមុទ្រចំរុះ នាំចូលមកពីក្រៅប្រទេសគ្មានលិខិតអនុញ្ញាតនិងគ្មានបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្ដង់ដារ )។
លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង បានបញ្ជាក់ករណីឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលើចាប់យកនូវវត្ថុតាងរួមមាន គ្រឿងសមុទ្រចំរុះ ចំនួន ៣០កេះ ស្មើនឹង២,៥តោន។ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថារថយន្តនេះ ដឹកទំនិញនាំចូលពីប្រទេសណានៅឡើយដោយសារម្ចាស់រត់គេចខ្លួន។
វត្ថុតាងជាទំនិញខាងលើត្រូវបានឯកឧត្ដមព្រះរាជអាជ្ញាសម្រេចឲ្យសហការជាមួយជំនាញសាខា ក.ប.ប ខេត្តកំពង់ស្ពឺ និងជំនាញជលផលធ្វើការបំផ្លាញចោលនៅរសៀលថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានចាក់សំរាមតាម៉ុល ច្បារមន ខេត្ដកំពង់ស្ពឺ ៕






Post a Comment